ជន​ជាតិ​ចិន​​នាំ​ស្ដ្រី​ម្នាក់​មក​ដេក ស្រាប់​តែ​ចូល​ក្នុ​ង​បន្ទប់​ទឹក ពេល​ចេញ​មក​វិញឈាម​ពេញ

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​នាំ​ស្រី្ត​ម្នា​ក់មក​ដេក​ក្នុង​ផ្ទះសំណាក់ មួន មរកត បាន​ប្រហែលជា​កន្លះ​ម៉ោង​សង្ស័យ​ដួល​ក្នុង​បន្ទប់​បណ្តាល អោយមានរ​បួស ហើយ​ត្រូវ​ស្ត្រី​ដែល​មកជា​មួយ​នោះ​ហៅ​អោយ​សន្តិសុខ​ផ្ទះសំណាក់​ជួយ​លើកដាក់​ម៉ូតូ​រឺ​ម៉ក​កង់​ទៅ​មន្ទី​រពេទ្យ​ព្រះ​កុ​សុ​មះ(ពេទ្យ​លោកសង្ឃ) ដើម្បី​ជួយសង្គ្រោះ ​ប៉ុ​ន្តែ​ពេលទៅដល់​បាន​រយះពេល​ជាង២ម៉ោង​ក៍​ដាច់ខ្យល់​ស្លាប់។ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​កាល ពី​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​បន្ទប់​លេខ​A០៥ យ៉ី​ហោ មួន មរកត តាម​បណ្តោយ​ផ្លូវ១៩៨៦ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ករណី​ខាងលើនេះកើតឡើង​តាំងពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧មក​ម្លេះ​ គឺមាន​ជនជាតិ​ចិន​ប្រុស​ស្រី២នាក់​បាន​ជិះ​រថយន្ត១គ្រឿង​ម៉ាក​CRVព័​ណ​ស្លែ​ពាក់​ស្លាក​លេខ​កំពង់ចាម​2A-​01​28 ចូលមក​ជួល​បន្ទប់ លេខ​A០៥ដើម្បី​សំរាក​នៅ​ម៉ោង២២និង៥៣នាទី​យប់​ថ្ងៃ​ទី​១២​ពេល​​ចូល​​បាន​ប្រហែលជា​កន្លះ​ម៉ោង​ស្រាប់តែ ស្ត្រីជន​ជាតិចិន​ដូចគ្នា​បានចេញ​មកពី​បន្ទប់​ស្រែ​ក​អោយ​សន្តិសុខ​ជួយ​លើក​បុរសរងគ្រោះ​នោះ​ដាក់​លើ​ម៉ូតូ​កង់​បី​ដឹក​យកទៅ​មន្ទី​ពេទ្យ​លោកសង្ឃ​ដើម្បី​ស​ង្គោះ​ ប៉ុ​ន្តែ​បាន​រយះពេល​ជាង២ម៉ោង​គាត់​ក៍​ស្លាប់​នៅ​ម៉ោង២ទៀបភ្លឺឺ​ថ្ងៃទី១៣ខែ​ឆ្នាំ​ដដែល ។

បើតាមការបំភ្លឺ​របស់​បុរស​ម្នាក់​ឈ្មោះ យឿន ម៉េ​ត អាយុ២៤ឆ្នាំ ​ដែលជា​សន្តិសុខ​ក្នុងផ្ទះ​សំណាក់​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី១២ វេលា​ម៉ោង២២និង៥៣នាទី​យប់​ មាន​ជនជាតិ​ប្រុស​ស្រី២នាក់​បានមក ជួល​បន្ទប់​ផ្ទះសំណាក់​លេខ​A០៥ ដើម្បី​សំរាក​ប៉ុន្តែ​បាន​ប្រហែល​កន្លះ​ម៉ោង​គាត់​ក៍​ឃើញ​ស្ត្រីជន​ជាតិចិន​ដែល មកជា​មួយ​នោះ​ស្រែក​អោយ​គាត់​ជួយ​ពេលនោះ​រូបគាត់​ក៍​ទៅ​ជួយ​ឃើញ​បុរស​ខាងលើ​មាន​ស្នាមរបួស​ក​ន្លែង​ក្បាល​ដោយ​សង្ស័យថា​បុរស់​នោះ​ដួល​ក្នុង​បន្ទប់។ ហើយ​គាត់​ក៏​ជួយ​លើក​បុរស​ជនជាតិ​ចិន​នោះ​ដាក់​លើ​ម៉ូតូ​កង់​បី​ក៍​ដឹកចេញទៅ​បាត់។ លុះដល់​ថ្ងៃទី១៣ខែ​ឆ្នាំ​ដដែល​ក៍មាន​ស្ត្រី​ដែល​មកជា​មួយ​ជនរងគ្រោះ​នោះមក យក​រត់​យន្ត​ទៅវិញ។

បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​នោះ​មានឈ្មោះ ហៃ ជួ​ហ្វឹ​ង អាយុ៤២ ឆ្នាំ នាយករង​នៅ​សហគ​មន៍ ហឺ​ណាន កាន់​លិខិតឆ្លងដែន​លេខ​G៥៥៤​៣៩០៥៥ ស្នាក់នៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កា​ប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ស្ត្រីជន​ជាតិចិន​ដូចគ្នា​ដែល​មកជា​មួយ​បុរសរងគ្រោះ​នោះ​មានឈ្មោះ ឈឹ​ន លី អាយុ៣៦ឆ្នាំ ស្នាក់​ជាមួយគ្នា ។ បច្ចុប្បន្ន​​សព​​តម្កល់​​នៅ​​វត្ត​ស្ទឹង​មាន​ជ័យ រង់​ចាំ​​សមត្ថកិច្ច​​ជំនាញ​​ចុះ​ទៅ​ពិនិត្យ ៕