សាល​ដីកា​របស់​តុលាការ​កំពូល ដែល​កាត់ទោស «រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ» នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​នេះ

អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​លោក អ៊ុក គឹមសិទ្ធិ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា សាល​ដីកា​របស់​តុលាការ​កំពូល ដែល​កាត់​ទោស «រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ» នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តែម្តង ដោយ​មិន​រង់ចាំ​ដល់​ថ្ងៃ​ស្អែក​នោះ​ទេ។

រហូត​ដល់​ម៉ោង​ជាង​១២៖០០នាទី វេលា​ថ្ងៃ​ត្រង់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សវនាការ​ជំនុំ​ជម្រះ​កាត់​ទោស​រំលាយ គណបក្ស​សង្រ្គោះ​ជាតិ នៅ​តុលាការ​កំពូល ត្រូវ​បាន​ផ្អាក​បន្តិច ហើយ​សវនាការ​នេះ នឹង​ចាប់ផ្តើម​ធ្វើ​បន្ត​ទៀត នៅ​ម៉ោង​២​រសៀល។