ស្គាល់​តាម​ទូរស័ព្ទ​ជាង​១​ខែ ប្រុស​សេហ្ន៍​បោក​យក​ខ្លួន​ប្រាណ​ និង​ម៉ូតូ​គេច​ខ្លួន​បាត់

ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​ចាញ់​បោក​ប្រុស​ព្រាន​តាម​រយះ​ទូរស័ព្ទ​ច្រឡំ​លេខ​បាន​រយះ​ពេល​ជាង​១ខែ​ហើយ​ក៏​មាន​ទំនាក់​ទំនង​ស្នេហា​និង​គ្នា​ រហូត​ឲ្យ​ប្រុស​ព្រាន​នោះ​មក​ស្គាល់​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ថែម​ទាំង​សុខ​ចិត្ត​ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ទៅ​បុរស​ដែល​ខ្លួន​ស្រលាញ់​ដោយ​មិន​ស្តាយ​ក្រោយ ប៉ុន្តែ​ក្រោយ​ពី​បាន​រួម​រស់​ជា​មួយ​គ្នា​បាន​ត្រឹម​តែ​មួយ​អាទិត្យ ស្រាប់​តែ​ប្រុស​ព្រាន​លួច​យក​លុយ​និង​ម៉ូតូ​របស់​នាង​ទៅ​បាត់​ដោយ​បន្សល់​ទុក​ឲ្យ​នាង​នៅ​រូប​ថត​១​សន្លឹក​កាន់​មក​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​ស មត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែង​រក​តែ​ប៉ុណ្ណោះ ។

ករណី​ខាង​លើ​នេះ​បាន​កើត​ឡើង​តាំង​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកាឆ្នាំ​២០១៧ មក​ម្លេះ​រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នំា២០១៧​នេះ​ ដោយ​មិន​ឃើញ​ជន​សង្ស័​យ​យក​ម៉ូតូ​មក​បន្ទប់​ជួល​វិញ ទើប​សម្រេ​ច​ចិត្ត​មក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹក​ថ្លា តែ​ម្តង​ដែល​មាន​ទីតាំង​នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ស្លែង​រលើង សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​ប្រាប់​ថា​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ប៉ា សាម៉េត អាយុ​៣៥​ឆ្នាំ មុខរបរ កម្មការនី​រោង​ច​ក្រ​ ស្នាក់​នៅ​បន្ទប់​ជួល ភូមិស្លែងរលើង​សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ ​មាន​ស្រុក​កំណើត​ភូមិ ឃុំ​សំរោង ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែង។ ចំណែក​ប្រុស​ព្រាន​ដែល​ជា​ជន​ឆបោក​នោះ​គ្រាន់​តែ​ដឹង​ថា ឈ្មោះ សុខុម អាយុ​៣៥​ឆ្នាំ ហើយ​មិន​មាន​មុខរបរ ពិតប្រាកដ​នោះ​ទេ​គ្រាន់​តែ​ប្រាប់​នាង​ថា សព្វ​ថ្ងៃ​គេ​រស់​នៅ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ។

បើ​តាម​នាង ប៉ា សាម៉េត អាយុ​៣៥​ឆ្នាំ​មុខ​របរ​កម្ម​ការនី​រោងចក្រ​​បាន​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​ថា នាង​និង​ជន​សង្ស័យ​បាន​ស្គាល់​គ្នា​តាម​រយះ​ទូរស័ព្ទ​ច្រឡំ​លេខ​ជា​មួយនិ​ងបុ​រស​ខាង​លើ​អស់​រយះ​ពេល​ជាង​១​ខែ​មក​ហើយ​​ ​បុរស​ខាង​លើ​ចេះ​តែ​ខល​មក​ទាក់​លួង​លោម​សារ​សង​សេ្នហា​ដោយ​សុំលាញ់​នាង​និង​សុំ​មក​លេង​បន្ទប់​ជួល​របស់​នាង​ស្នាក់​នៅ ​ដោយ​សារ​តែ​ពាក្យ​លួង​លោម​ផ្អែម​ល្ហែម​ធ្វើ​ឲ្យ​នាង​ទន់​ចិត្ត​អាណិត​ស្រលាញ់​បុរស​នោះ​ក៏​យល់​ព្រម​ឲ្យ​មក​ស្គាល់​បន្ទប់​ជួល​និង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​បង្កើត​ជា​សេ្នហា​រួម​រស់​ដេក​ជា​មួយ​គ្នា​បាន​មួយ​អាទិត្យ ស្រាប់​តែ​ប្រុស​ព្រាន​នោះ​បែ​ជា​បោក​យក​ម៉ូតូ​របស់​នាង​១​គ្រឿង ម៉ាក​ឌ្រីម​សង់​សេ​១២៥​ពណ៌​ខ្មៅសេរី​២០០៨​ឡើង​តែម​២០១៥​ពាក់​ស្លាក​លេខ​ព្រៃវែង1A-0862 យក​ទៅ​បាត់ កាល​ពី​ថ្ងៃទី​២៨ខែ​វិច្ឆិកាឆ្នាំ ២០១៧​ម៉ោង​ប្រហែល​១២​និង៣០​នាទី​គឺ​នៅ​ពេល​ដែល​នាង​បាន​អោយ​បុរស​ខាង​លើ​យក​ម៉ូតូ​ឌុប​នាង​ទៅ​ធ្វើ​ការ ​ហើយ​ជននោះ​បាន​យក​ម៉ូតូ​នាង​មក​បន្ទប់​ជួល​វិញ​រហូត​ដល់​ល្ងាច​នាង​បាន​ខល​ហៅ មក​ដឹក​នាង​វិញ​ស្រាប់​តែ​ទូរស័ព្ទ​២​ប្រព័ន្ធ​ខល​មិន​ចូល​ពេល​នាង​មក​ដល់​បន្ទប់​ជួល​ក៏​មិន​ឃើញ​ថែម​ទាំង​ក្នុង​បន្ទប់​បាត់​លុយ​អស់​រលើង ទើប​ដឹង​ថា​ ចាញ់បោក​បុរស​ជា​ជន​សង្ស័យ ។

ជន​នោះ​លួច​ទៅ​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​មាន​ទាំង​កាត​គ្រឺ និង​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែ​រកាត​ធ្វើ​ការ​របស់​នាង​ និងប័ណ្ណ​ពិនិត្យ​សុខ​ភា​ព​(ប.ស.ស)​និង​លុយ​១០០ដុល្លា​និង​ទូរស័ព្ទ អាយ​ហ្វូន​មួយ​គ្រឿង​ទៀត ៕