គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់២នាក់និង​ម្នាក់ជាមន្រ្តីនគរបាល និង​របួស​​៦នាក់ នៅ​ពោធិ៍សាត់

ពោធិ៍សាត់៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​៦​នាក់​​ផ្សេង​ទៀត​​រង​របួស​​ធ្ងន់ ក្នុង​ករណី គ្រោះ​ថ្នាក់​ចរាចរណ៍ រវាង​រថយន្តលុច្យ​ស៊ីស​៣៣០​និង រថយន្ត​នីស​សាន់​១ បាំង​កន្លះ​កាល​ពី​ព្រឹក​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៥៥ ក្នុង​​ឃុំ​​ប្រ​ម៉ោ​យ ស្រុក​​វាល។វែង ខេត្ត​ពោធិ៍​សាត់ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​ដែល​​ស្លាប់​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរ​​នេះ​​រួម​មាន៖១. លោក ហ៊ីង សុខ​ជាន អាយុ២៣ឆ្នាំ រស់នៅ​សង្កាត់​​ដង្កោ ខណ្ឌ​ដង្កោ, ២. លោក សៀង វិទូ ជា​​មន្ត្រីនគរបាល ។ រីឯ​អ្នក​រង​របួស​​រួម​មាន៖ ១ លោក ស៊ន សា​រុំ អាយុ៣០ឆ្នាំ ជា​មន្ត្រីនគរ​បា​ល -២ លោក ប្រាក់ ភឿន អាយុ៦៤ឆ្នាំ -៣ អ្នក​ស្រី អោម ពៅ អាយុ ៦៩ឆ្នាំ -៤ លោក វ៉ាន់ ណេ​ត អាយុ ៥៥ឆ្នាំ​ -៥ លោក ឃ​ន វិ​ន អាយុ​៤០​ឆ្នាំ -៦ លោក ជ័យ ផាត អាយុ៦០ឆ្នាំ ក្រោយ​​កើត​ហេតុ​​ជន​រងគ្រោះ​ដែល​​រង​របួស​ត្រូវ​បាន​​ដឹក​​យក​ទៅ​​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ រីឯ​អ្នក​ស្លាប់​​ត្រូវ​បាន​​ប្រគល់​ជូន​​ក្រុម​គ្រួសារ​​ធ្វើ​បុណ្យ​តាម​​ប្រពៃណី ៕