អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​រថយន្ដ និង​ជួល​រថយ​ន្ដ

ភ្នំពេញ៖ អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​រថយន្ដ​និង​ជួល​រថយន្ដ​មួយ​កន្លែង​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង​០០​នាទី​ថ្ងៃ​ត្រង់​ទី ៨ ខែ​ធ្នូ ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​២១៧ នៅផ្ទះ​លេខ​៧ ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។ ម្ចាស់​ផ្ទះ​មាន​ឈ្មោះ គ្រឹម​ សុីវត្ថា​ អាយុ​ ៤៤​ ឆ្នាំ​​មុខ​​រប​រ មន្រ្តីយោធា​ ភូមិភាគពិសេស​ ស្ថិត នៅភូមិ​ តាឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ផ្សែង​ហ៊ុយ​ចេញ​ពី​បន្ទប់​ក្រោយ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ម្ចាស់​ផ្ទះ​ទាក់​ទង​ទៅ​រដ្ឋ​បាល​ខណ្ឌ​ដង្កោ​បាន​នាំ​កម្លាំង​ចុះ​ជួយ​អន្ដរាគមន៍​ភ្លាម​ៗ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​រថយន្ដ​និង​ជួល​រថយន្ដ​នោះ​បណ្តាល​មក​ពី​​ផ្ទុះ​សេ​​ចរន្ដ​អគ្គីសនី​ ហើយ​ភ្លាម​ៗ​នោះ រដ្ឋបា​ល​ខណ្ឌ​បាន​សហការ​ជា​មួយ​ ក្រុមពន្លត់​អគ្គី​ភ័យ​ប្រចាំ​ខណ្ឌ​ និង​រថយន្ត​​ពន្លត់​អគ្គីភ័យ​ រប​ស់​ស្រា​បៀ​ កម្ពុជា​ បាន​ពន្លត់​និង​គ្រប់​គ្រង​បាន​ទាំង​ស្រុង​​នៅ​វេលា​ម៉ោង​១២ និង ៤០​ នាទី​ដោ​យ​ប្រើ​ប្រាស់​ទឹក​​អស់​​២​ រថយន្ត​ សម្ភារៈ​ខូច​ខាត​​អស់​តុ​ហូប​បាយ​១​តែ​ប៉ុណ្ណោះ ៕