ក្រោយពីការតវ៉ាក្នុងបុរី ប្រជាពល​បាន​នាំ​គ្នា​មក​ប្ដឹង​ក្រសួង​យុតិ្ដធម៌អោយជួយ​ពន្លឿន​សំណុំ​រឿង

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពលរដ្ឋ​ដែល​ទិញ​ផ្ទះ​ល្វែង​នៅ​បុរី​មហាសេដ្ឋី ដែល​មានទីតាំងនៅក្បែរ ផ្លូវ រថភ្លើង ភូមិ​បឹង​សា​ឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំនួ​ន​២០​គ្រួសារ​តំណាង​ឲ្យ​៤៩​គ្រួសារ បាន​ទៅ​ដាក់ពាក្យបណ្ដឹងនៅក្រសួងយុត្តិធម៌ ដើម្បី​សុំ​​អន្តរាគមន៍​ពី​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ និង សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាច​ក្រកម្ពុជា ក្រោយ​ពី​ពួក គាត់​បាន​ទិញ​ផ្ទះ ល្វែង​ពី​បុរី​នោះ​អស់​រយះ ពេល​ប្រមាណ​ជាង​៤​ឆ្នាំ មក​ហើយ​និង បាន​បង់ ប្រាក់​គ្រប់ ចំនួន​បែរ​ជា​ថៅ​កែ​បុរី មហាសេដ្ឋី មិន​បាន​កាត់​ឈ្មោះ បំបែក ប្លង់​ជូន​ពួក​គាត់​ទៅ​តាម​កិច្ច​សន្យា​នោះ​ឡើយ ។

គួរបញ្ជាក់ថា កាល​ពី​វេលា​ម៉ោង ​១១​និង​​៣០​ថ្ងៃ​​ត្រង់​ទី​ ១៤​​ខែ​​ធ្នូ ​ឆ្នាំ​​២០១៧ មានការតវ៉ា ដោយ​​ពួក​គាត់​នាំគ្នា​ ជួប​ប្រមូល​ផ្តុំគ្នា​ នៅ​ក្នុង​បុរី ​ ដោ​យ​​បាន​បង្ហាញ ​កិច្ចសន្យា ​និង​​លិខិត​​បង់​ប្រាក់​​គ្រប់ចំ​នួន ​ហើយ ​បែរ​ជា​ថៅកែ ​បុរី​មហា ​សេដ្ឋី ​មិន​បាន​កាត់​ឈ្មោះ​បំបែក​ប្លង់​ ផួន​ពួក​គាត់​ទៅ​តាម​កិច្ច​សន្យា​ ឡើយ​។

​​ការជួប​ប្រមូល​ផ្តុំតវ៉ា​ នេះ ​ បាន​ផ្ទុះឡើង​ជា​បន្ត​បន្ទាប់​ បន្ទាប់​ពី ​ពួក​គាត់ ​ បាន​ទិញផ្ទះ​ ពីបុ​រី​នោះ​​អស់​​រយះ​​ពេល​​ប្រមាណ​ជា​ង​៤​ឆ្នាំ​​មក​ហើ​យ ​ និង​បាន​បង់​ប្រាក់​គ្រប់​ចំនួន​​ បែរ​ជាថៅ​កែបុរី​ ចេះតែ​សន្យា​ ខ្យល់​រហូត ​។​ ទន្ទឹម​នោះ​ប្រជា​​ពលរដ្ឋ​ ចោទ​ប្រកាន់​ថា ​ថៅកែបុ​រីមហា​សេដ្ឋី​​ឈ្មោះ ​ណេប ​សុវណ្ណារិទ្ធិ​ បោក​ប្រាស់ ​។​

​តាមប្រ​ជាពលរដ្ឋ​ដែល​តវ៉ា ​បាន​អោយ​ដឹងថា ​ពួក​គាត់ ចំនួន ៤៩គ្រួសារ ​បានម​កទិញ​ ផ្ទះ ​បុរី​មហាសេដ្ឋីនេះ​ តាំង​ពីឆ្នាំ ​២០១២ និងខ្លះឆ្នាំ ​ ២០១៤​ ក្នុង​ តម្លៃ​ពី​១៣ម៉ឺន ​ដុល្លារ​ ទៅ១​៧​ម៉ឺន​ដុល្លារ​​ ដោយធ្វើកិច្ច​សន្យាទិ​ញលក់​ហើ​យ ​បង់​ប្រាក់​ជាដំណាក់ៗ ​ដោយ​រយះពេ​លសាង​សង់ ​១២ខែ ​គិតចា​ប់ពីថ្ងៃ​ធ្វើកិច្ច​សន្យា​និង​ត្រូវ ​រួចរាល់​ជាស្ថាពរ ​នៅថ្ងៃទី​ ២០​ខែឧសភា ​ឆ្នាំ ​២០១៥ ។​

​តាម​ប្រជាពលរដ្ឋ ​បាន​អោយ​ដឹង​ទៀត​ថា នៅ​ពេ​ល​ទិញ​ ថៅកែបុ​រីឈ្មោះណេ​ប សុវណ្ណារិទ្ធិ ​បាន​ធ្វើកិ​ច្ចសន្យាថា ​ ក្រុម​ហ៊ុន ​នឹង​ប្រគល់​ប្លង់ ​កម្មសិទ្ធិ ​ទៅ​អោយ​ អ្នក​ទិញបន្ទាប់​ពី​គម្រោង ​សាង​សង់​បុរី ត្រូវ​បាន​បញ្ចប់​១០០​ភាគរ​យ មិន​អោយ​ លើស​រយះ​ពេល​ ៤៥​ថ្ងៃ​ឡើយ​ តែ​ពេលនោះរ​យះពេល​ ៤ឆ្នាំ ​មក​ហើយ ​ក្រុម​ហ៊ុន ​ឆេះ​តែសន្យា​ចោល ​។

​​តាម​ប្រជាពលរ​ដ្ឋ បាន​អោយ​ដឹងទៀត​ថា ​បន្ទា​ប់​ពីចាំបា​ត់ៗ ​ហើយ ​ក្រុម​ហ៊ុន​ចេះតែស​ន្យា ថ្ងៃនេះថ្ងៃនោះពួក​គាត់ ​ក៏បាន​ជួប​ប្រមូល​ផ្តុំគ្នា ​តវ៉ាជា​ច្រើន​លើក​មកហើយ​ ដើម្បីទា​មទារ​អោយ​ថៅកែ ​ធ្វើប័ណ្ណក​ម្មសិទ្ធិជួ​នពួក​គាត់​ ងាយស្រួ​ល ពួ​កគាត់​យក​ប្លង់​ទៅ​ដាក់​បញ្ចាំ ​និង​កាត់​ឈ្មោះ ​ចែកអោ​យកូន​ចៅ ។​ទន្ទឹម​នោះ ​ថៅកែបុរី​ ឈ្មោះ ​ណេប សុ​វណ្ណារិទ្ធិ ​ក៍បាន​សន្យា ​នៅ​សាលា​សង្កាត់​ឬស្សីកែ​វ តែ​សន្យាខ្យ​ល់ ។​

​តាម​កិច្ចសន្យា​ ប្រគ​ល់ប័ណ្ណក​ម្មសិទ្ធិ​របស់ ​បុរីមហាសេ​ដ្ឋី បាន​អោយ​ដឹងថា ​ខ្ញុំឈ្មោះ ​ណេប សុវណ្ណារិទ្ធិ ជាម្ចាស់​បុរី មហាសេដ្ឋី​សូម​សន្យា ​ដល់​ បង​ប្អូន​ជាអតិថិជន​ដែល​បាន​ទិញ​ដីនិង​ផ្ទះ ​ហើយបា​នបង់​ប្រាក់​គ្រប់​ចំនួន​១០០​ភាគរ​យនិង​ពុំមាន​ពាក់​ព័ន្ធការ​ខ្ចីប្រាក់​ ក្រុម​ហ៊ុន ​សូម​មេត្តា ​អញ្ចើញ​មក​ទទួល​ប័ណ្ណ ​កម្ម​សិទ្ធិ(​ប្លង់រឹង)នៅថ្ងៃទី០៩ខែម​ករា ​ឆ្នាំ ២​០១៧ ​កុំបី​ខាន ។​ នៅ​ក្នុង​លិខិត​នោះក៏បាន​បញ្ចាក់​ថា​ បើ​ដល់​ថ្ងៃកំណត់ ​ខាង​លើខ្ញុំ​បាទជា​ម្ចាស់បុ​រី មហា​សេដ្ឋី ​មិន​បាន​ប្រគល់​ ជួន​ប័ណ្ណ ​កម្មសិទ្ធិដល់​បង​ប្អូនអ​តិថិជន ​តាម​កំណត់​នោះទេ​ ខ្ញុំ​បាទ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះមុ​ខច្បាប់ ​។បន្ទាប់​ពី​ធ្វើកិច្ច​សន្យា ​ដល​កំណត់​ហើយ​ ម្ចាស់បុ​រី​មិន​បាន​គោរ​ពតាម​កិច្ច​សន្យា​ឡើយ ​។

​​តាម​ប្រជាពល​រដ្ឋ​ ក៏បាន​អោយ​ដឹង​ទៀត​ថា ​ នៅ​ពេល​សន្យាបា​ត់ៗ ​ពួក​គាត់​ក៍បាន​នាំគ្នា ​ផ្តិត​មេដៃ ​ប្តឹងទៅ ​សាលាដំ​បូងរា​ជធានីភ្នំ​ពេញនិ​ងធ្វើពា​ក្យស្នើសុំ​អន្តរាគមន៍ ​ទៅលោ​ក ទេស​រដ្ឋម​ន្រ្តីនិង​ជារដ្ឋ ​មន្រ្តី ​ក្រសួង ​រៀបចំ​ដែនដី ​នគររូប​នីយ៍កម្ម ​និង​សំណង់​ អោយ​ ជួយ​អន្តរាគមន៍​តែ​បាត់​ដំណឹង​រហូត​ ។​

ប្រជា​ពលរដ្ឋ​ដែល​តវ៉ា ​ក៏បាន​សំណូម​ពរដល់សាលាដំបូងរាជធានី​ភ្នំពេញ​មេត្តា​ជួយ​រក​យុត្តិ​ធម៌ដល់​ពួក​គាត់​ផង ជា​ពិសេសសូម​សម្តេច​ អគ្គ​មហាសេនាបតីតេ​ជោ ហ៊ុន​ សែន​ នាយ​ករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា ​ និ​ង​លោ​ក​​ ទេសរ​ដ្ឋមន្រ្តី ​ជា ​សុផារ៉ា​ មេ​ត្តា ជួ​យអន្ត​រា​គ​មន៍​ ដើម្បី​អោយ​ពួក​​គាត់​បា​នប័ណ្ណក​​ម្មសិទ្ធិដោយស្រប​ច្បាប់​​ ។​ ទាក់​ទិន​ការ​ចោទ​ប្រកាន់​នេះ ​អ្នកព័​ត៌មាន​យើ​ង បាន​​ទាក់​ទង​​បំភ្លឺ​ ពី​តំ​ណាង​​ក្រុម​ហ៊ុន ​ តែ​ត្រូវ​​បាន​​លោក​​ស្រី ជា​តំណាង​​​អោយ​​ដឹងថា​ ជាប់​​រវល់​ ​៕