ល្បិច​ចាប់​រំលោភ​ថ្មី! កុហក​ថា​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់ ពឹង​​នាង​​ទៅ​​ជួយ​​មើល ដឹក​ចូូល​ព្រៃ​ចាប់​រំលោភ​បាន​សម្រេច​

ព្រះសីហនុ៖ បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោ​ភ​​នារី​​កម្មក​រ​​រោង​ចក្រ នៅ​ក្នុង​​ព្រៃ ដោយ​បញ្ឆោ​ត​ហៅ​​ជន​រងគ្រោះ​​ឲ្យ​​ជូន​ទៅ​​មើល​​ប្រពន្ធ​ខ្លួន​ដែល​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​វេលា​​ម៉ោង​០៧ និង​​១៥​នាទី​​ព្រឹក​​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​​សង្កាត់​​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​ ។​

​នារី​​រងគ្រោះ​​ឈ្មោះ​​ស ជ រ អាយុ​​២០​​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​​ស្នាក់​នៅ​​ផ្ទះ​ជួល​​ជិត​រោង​ចក្រ​កាត់​ដេរ​​ញ៉ូ​វ​ស្តារ​ ។ ចំណែក​​ជន​សង្ស័យ​មានឈ្មោះ ថន ប៊ុណ្ណា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ញ៉ូ​វស្តារ​ដូចគ្នា ។ តាម​​ប្រភព​ព័ត៌មាន​​ពី​​កន្លែង​កើត​ហេតុ​​បាន​​ឲ្យ​ដឹង​ថា បុរស​​កម្មករ​​រោង​ចក្រ​​កាត់​ដេរ​​ម្នាក់ បាន​បោក​​បញ្ឆោត​​នាំ​​នារី​​កម្មករ​​រោង​ចក្រ​​កាត់​ដេរ ដែល​​ជួល​​បន្ទប់​​ក្បែរ​​គ្នា យក​ទៅ​​រំលោភ​បាន​ស​ម្រេច នៅ​ក្នុង​​ព្រៃ​​ផ្លូវ​​ចូល​​ក្បាល​ឆាយ ​។

បើ​តាម​សម្តី​​នារី​​រងគ្រោះ​​បាន​​ឲ្យ​​ដឹង​ថា ជន​សង្ស័យ​​បាន​​និយាយ​​កុហក​​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​ស្ពាន​ទឹក​សាប ហេតុ​ដូច្នេះ​​សូម​ជួយ​​ទៅ​​មើល​​ជា​មួយ​​ខ្លួន​ផង ក្នុង​ពេល​នោះ​​នារី​​រងគ្រោះ ក៏​បាន​​ឡើង​​ជិះ​ម៉ូតូ​​ទៅ​ជា​​មួយ​​ជន​សង្ស័យ​​បាន​​ឌុប​​នាង ចូល​ទៅ​ក្នុង​​ព្រៃ​​ផ្លូវ​​ចូល​ទៅ​​ក្បាល​ឆាយ ហើយ​​ធ្វើ​សកម្មភាព​​ចាប់​​រំលោភ​​រហូត​​បាន​សម្រេច ប​ន្ទា​ប់​មក​​ក៏​បាន​​ឌុប​​នារី​​រងគ្រោះ​​ត្រឡប់​មក​បន្ទប់​ជួល​​វិញ ​។ ក្រោយ​ពេល​​កើត​ហេតុ​​នារី​​រងគ្រោះ​​បាន​​ប្តឹង​សមត្ថ​កិច្ច និង​​ទៅ​​ចង្អុល​មុខ​​ចាប់​ខ្លួន​ជន​ស​ង្ស័យ​​បាន​តែ​​ម្តង​។ ករណីនេះ​​សមត្ថកិច្ច​​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​ ៕