ស្ដ្រី​វ័យ​ចំណាស់​ម្នាក​ចុង​​ភៅ​រោង​ចក្រ​ដេក​​ស្លា​ប់​នៅ​រោង​ហូប​បាយ​កម្មករ​សង្ស័យ​ខ្យល់​គ

ភ្នំពេញ៖ ស្ដ្រីវ័យ​ចំណាស់​ម្នាក់​ជា​ចុង​ភៅ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេ​រ​សម្លៀក​បំពាក់ ចក-ជេ & ដាប់បែលយូ ហ្គាមេន (ខេមបូឌា) ត្រូវបាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​រោង​ហូប​បាយ​របស់​កម្មករ កម្មការនី សង្ស័យថា ខ្យល់គ ។​ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨​និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០​១៨ នៅ​ចំណុច​រោង​ចក្រ ភូមិទឹកថ្លា សង្កា​ត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។
ស្ដ្រី​វ័យ​ចំ​ណាស់​ដែល​ស្លាប់​មាន​ឈ្មោះ វ៉ន ចា​ន្នី អាយុ​៥១​ឆ្នាំ​មុខរបរ ចុងភៅក្នុង​រោង​ចក្រ​ខាង​លើ ស្នាក់​នៅ​ភូមិ​កើត​ហេតុ មានស្រុក​កំ​ណើត​ភូមិ​ពៀង ឃុំ​ព្រែក​កំបៅ ស្រុក​កង​មាស ខេត្ដ​កំពង់​ចាម ។

បើ​តាម​សម្ដី​របស់​សន្ដិ​សុខ​យាម​រោង​ចក្រ​ខាង​លើ​បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​កើត​ហេតុ​គាត់​បាន​ឃើញ​ស្ដ្រី​រងគ្រោះ​ខាង​លើ ត្រូវកូន​ប្រុស​របស់​គាត់​ដឹក​មក​ដល់​រោង​ចក្រ​នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​កើត​ហេតុ​នេះ ដើម្បី​មក​ប្រជុំ​ជា​មួយ​ថៅ​កែរោង​ចក្រ ប៉ុន្ដែ​មិន​ទាន់​ដល់​ម៉ោង​ស្ដ្រី​​រងគ្រោះ​បាន​ទៅ​ដេក​បន្ដ​នៅ​លើ​កៅ​អី​កន្លែ​ង​ហូបបាយរបសកម្មករ កម្មការនី លុះដល់​ម៉ោ​ង​៨​ព្រឹក​ថ្ងៃដ​ដែល​នោះ​សន្ដិសុខ​នៅ​ក្នុង​រោង​ចក្រ​បាន​ដើរ​ទៅ ដាសស្ដ្រី​រងគ្រោះ​អោយ​ក្រោ​ក​ទៅ​ប្រជុំ តែ​ដាស​មិន​ក្រោក ទើប​សន្ដិ​សុខ​ដើរទៅហៅ គ្រូពេទ្យ​ប្រចាំរោង​ចក្រ​មក​ពិនិត្យ​ទើប​ដឹង​ថា ស្ដ្រីវ័យ​ចំណាស់​ខាង​លើ​នេះ​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ភ្លាមៗនោះ​ក៏បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើ​ត​ហេតុ ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើក សាកសពស្ដ្រីរងគ្រោះខាងលើទើបអោយដឹងថា ស្លាប់ដោយសារខ្យល់គ ពិតប្រាកដមែន ។ ចំណែកសាកសពស្ដ្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕