ចាប់បានហើយ! ចោរឆក់ទូរស័ព្ទជន​បរ​ទេស ម្សិ​ល​មិញនេះ

ភ្នំពេញ៖ គេហទំព័រ ដំណឹងយ​ប់​មិ​ញ​ បានផ្សាយនៅចំណងជើងថា ចាំ​មើ​ល​សមត្ថកិច្ច​ចាប់​ចោរ​ឆក់​ទូរស័ព្ទជន​បរទេ​ស​​ក្នុង​សង្កាត់​បឹង​កេង​កង​២ បាន​​ទេ ? បើ​ឃើញ​​ស្លាក​​លេខ​​ច្បាស់​​ម្លឹង​​ៗ​​ហើយ នៅរ​​សៀល ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨នេះកម្លាំ​ង​នគរ​បាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​​ជន​សង្ស័យ​ដែល​ធ្វើ​សក​ម្ម​ភាព​ឆក់​ជន​បរទេសកាល​ពី​ម្សិល​មិ​ញ​នេះបាន​ហើយ ។

ជាក់​ស្ដែង កាល​ពីវេលា​ម៉ោង​២​និង​៤៩​នាទី​រសៀល​ថ្ងៃ​ទី២០ ខែ​កុម្ភះ ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក់និច ពណ៌​ផ្កា​ឈូក ពាក់​ស្លាក​លេខភ្នំពេញ ១GJ- ៩០​៥៤ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក IPhone 7plus ពីជនជាតិ​បរទេស​បាន​សម្រេច​នៅ​ចំណុច ផ្លូវ៣០៤ ក្នុងសង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការ​មន ។