ប្រពន្ធ​មិន​នៅ​ផ្ទះ ឪកាស​ល្អ​ចាប់​ប្អូន​ថ្លៃ​អាយុ​១០​ឆ្នាំ​រំលោភ​​សម្រេច

ភ្នំពេញ៖ កាល​ពី​​វេលា​​ម៉ោង​​៨​​ព្រឹក​​ថ្ងៃ​ទី​៨​ ខែមេ​សា​ ឆ្នាំ​​២០១៨​ សមត្ថកិច្ច​​បាន​​ចាប់​ខ្លួន​​បុរស​ជា​​កម្មករ​សំណង់​​ម្នាក់​​ពី​បទ​​រំលោភ​​ប្អូន​ថ្លៃ​​អាយុ​ទើប​​១០​​ឆ្នាំ​​ រហូត​​បាន​សម្រេច​​ខ​ណៈ​​ដែល​ប្រព​ន្ធ​​កូន​មិន​នៅផ្ទះ​ ស្ថិតនៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោម​ចៅ​​១ ខណ្ឌ​​ពោធិ៍សែន​​ជ័យ រាជធានី​ភ្នំពេ​ញ ។​ តែ​​ជន​សង្ស័យ​​បាន​​រត់​គេច​ខ្លួន​​៥​ថ្ងៃ​ក្រោ​យ ​ទើប​​សមត្ថកិច្ច​​តាម​​ចាប់​ខ្លួន​បាន​​នៅ​​ចំណុច​ស្ពាន​​អាកាស​​៧​​មករា ​។​

ជន​សង្ស័យ​​ឈ្មោះ សៅ គឹម​​ស្រន់ ភេទ​​ប្រុស អាយុ​​៣០​​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​​ជួល​​ក្នុង ភូមិ​​ទួល​​ពង្រ សង្កាត់​​ចោម​ចៅ​​១ ខណ្ឌ​​ពោធិ៍សែន​​ជ័យ​ ។ ចំណែក​ក្មេងស្រី​រង​គ្រោះ​ត្រូវ​ជា​​ប្អូន​ថ្លៃ​មាន​ឈ្មោះ អ​. ស​. ឡ អាយុ​ទើប​១០​​ឆ្នាំ​​ជា​​សិស្ស រស់​នៅ​ក្នុង​​បន្ទុក​គ្រួសា​រ បន្ទប់​​ជួល​​ជាប់​​គ្នា ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​ឃាត់​ខ្លួន និង រៀប​ចំ​សំណំុរឿ​ង​​ បញ្ជូន​ទៅ​​តុលាការ ចាត់ការតាម​នីតិ​វិធី​ច្បា​ប់ ៕