វិធីសាស្រ្តគៀងត្រីឲ្យចូលទ្រូ បង្ក្រាបមួយទុកមួយរយ

ភ្នំពេញ ៖ ទីតាំងបនល្បែងចម្រុះជ្រកក្រោមស្លាកយុីហោអុីនធឺណេត ដែលម្ចាស់ទីតាំងរត់ការធ្វើច្បាប់ឆ្លងកាត់មន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌស្របច្បាប់ ឬមួយចំនួនមិនមានច្បាប់ ក៏ប៉ុន្តែទីតាំងអុីនធឺណេតទាំងបើកប្រកបអាជីវកម្ម បែជាល្មើសច្បាប់ ខុសពីកិច្ចសន្យាទៅវិញ ដោយបង្កប់បើកលេង ពោរពេញទៅដោយល្បែងភ្នាល់ តាមប្រព័ន្ធអុីនធឺណេតចម្រុះ ហ្គេម រូបភាព អាសអាភាសដ៏សំបូរបែបទាក់ទាញយុវវ័យ ក្មេង សិស្សសាលា ហើយមានទីតាំងមួយចំនួន បណ្តោយឲ្យកូនក្មេងតូចៗ សិស្សសាលាចូលលេងដោយសេរី បើកក្បែរសាលារៀន មិនខ្វល់ពីទំពាងស្នងឫស្សីឡើយ ។ ទង្វើរនឹងរបរ ក្រុមអ្នកបើកអាជីវកម្ម អុីនធឺណេតទាំងនោះ ក្នុងលេស មានការអនុញាតិច្បាប់ពីមន្ទីរទេសចរណ៍ សាលាក្រុង ខណ្ឌ បើកប្រកប ខាងក្នុង ប្រាសចាក ផ្ទុយពីលក្ខខណ្ឌទាំងអស់ ហើយត្រូវបានមហាជន ប្រជាពលរដ្ឋ មាតាបិតាសិស្សរឹះគន់យ៉ាងចាស់ដៃ ទៅលើអង្គភាពពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានតែម្តង ៩ធ្វើគ ធ្វើថ្លង់ មើលមិនឃើញ ឲ្យថៅម្ចាស់ទីតាំងបង់ឲ្យប្រចាំខែហើយ ចង់ពលរដ្ឋស្រែកបែកអាកាសសារយ៉ាងណា ក៏ធ្វើមិនដឹងសិនហើយ ដើម្បីប្រមូលលុយដាក់ហោប៉ាវសិន រហូតដល់ស្រែកខ្លាំង ខ្លាចអស់តំណែង ទើបចុះពិនិត្យ បង្ក្រាបចាប់មួយកន្លែង តែទុកមួយរយកន្លែង ជាឆ្នាំបាយ ។
ពលរដ្ឋរឹះគន់ថា មិនខ្វះទេទីតាំងបើកអុីនធឺណេត បង្កប់ល្បែងសុីសង មាននៅគ្រប់ខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ហើយបើតាមអ្វីឃើញជាក់ស្តែង បើកឪ្យចាក់ល្បែងភ្នាល់បាល់ខ្លាំងជាងគេនៅក្នុងខណ្ឌទួលគោក ហើយទីតាំងខ្លាំងខាងបណ្តោយឲ្យកូនក្មេង ចូលលេងហ្គេម មើលរូបភាពស្រើបស្រាល នោះនៅក្នុងខណ្ឌពោធិសែនជ័យ តាមផ្លូវវត្តអង្គតាមុិញ ក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប និងនៅខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ។

ដោយផ្នែកទៅលើមហាជនស្រែកពេកណាសទៅ ទើបឃើញ ខាងអាជ្ញាធរខណ្ឌសែនសុខ ក្រោមបញ្ជារបស់លោក ម៉ូវ ម៉ានិត ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប ទីតាំងអុីនធឺណេត យុីហោ ហ្វ័រជី អីនធើណិត(4G internet) សាខាទី២ ដែលមានទីតាំង នៅផ្ទះលេខ3 DE ជាប់ផ្លូវលេខ 271 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ក៏ប៉ុន្តែការបង្ក្រាបរបស់អាជ្ញាធរ ហាក់បីដូចជា អនុវត្តន៍ដូចជាទើសទាល់ អាចសបញ្ជាក់បានថា បង្ក្រាបមួយទុកមួយរយជាឆ្នាំងបាយ មិនខុសណាគៀងត្រីឲ្យចូលទ្រូឡើយ ខណៈដែល នៅក្នុងខណ្ឌសែនសុខមួយ មិនមែនមានតែមួយផ្ទះនេះទេ នៅមានជាច្រើនកន្លែងទៀត ម្តេចមិនចុះបង្ក្រាបផងទៅ ។ ដោយឡែកនៅក្នុងខណ្ឌពោធិសែនជ័យវិញ ផ្ទះអុីនធឺណេតចំនួន២ ដែលបើកចំហរ២៤ម៉ោងបណ្តោយឲ្យកូនក្មេង សិស្សសាលាចូលលេង ភ្លេចទាំងការសិក្សារៀនសូត្រ ផ្ទះសម្បែងជាយូរមកហើយ មិនដែលឃើញអាជ្ញាធរទៅពិនិត្យ ទៅអើតមើល ថាផលប៉ះពាល់យ៉ាងណានោះទេ មកដល់ថ្ងៃនេះ សង្ស័យប្រមូលលុយប្រចាំខែញុកហោប៉ាវហើយ ចង់មានអ្នកស្រែកយ៉ាងណាក៏ស្រែកទៅ តើវាសនា អនាគត់ទំពាំងស្នងឫស្សីនោះទៅជាយ៉ាងណា កាលបើអាជ្ញាធរ មានបំណែកមួយដែរធ្វើឲ្យទាំងស្អុយពីពេលនេះទៅហើយនោះ ៕