អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់ខ្ទេចអស់មួយខ្នងនៅខណ្ឌចំកាមន

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងសង់អំពីឈើលើថ្មរក្រោមត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចគ្មានសល់ទាំងកណ្ដាលអធ្រាតបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យជួយសង្គ្រោះ។​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង០០រំលងអាធ្រាតឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០​១៨ នៅតាមបណ្ដោយផ្លូវលេខ៩៣ ជិតវិទ្យាល័យបឹងត្របែក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគឺគេបានឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុទើបនាំគ្នាស្រែកផ្អើលឆោឡោនិងយកទុកទឹករបស់ខុនដូរដែលនៅក្បែរបាញ់ពន្លត់ព្រមទាំងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអោយជួយអន្តរា​គមន៍។ ប្រភពដដែលបានបន្ដថា ពេលដែលអណ្ដាលភ្លើងកំពុងឆេះ​យ៉ាយសន្ធោសន្ធៅប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរកន្លែងកើតហេតុបាននាំគ្នារើឥវ៉ាន់ចេញពីផ្ទះព្រោះខ្លាចអគ្គីភ័យឆាប​ឆេះ​រាល​ដាលដល់ផ្ទះរបស់ពួកគាត់ ។​ ក្រោយពីទទួលបានដំដឹងភ្លាមក្រុមពន្ល​ត់អគ្គីភ័យបានចេញជួយអន្តរាគមន៍ដោយប្រើប្រាស់អស់ទឹកចំនួ​ន​៤​គ្រឿង​ទើបអគ្គីភ័យរលត់សូន្យសុងទៅវិញតែម្ដង។

សូមបញ្ជាក់ថា ករណីអគ្គីភ័យនេះគឺមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបណ្ដាលអោយមានអ្នករឬបួសផងដែរ៕