ភ្លៀងផ្គរខ្យល់កន្ត្រាក់បាក់រលំផ្ទះបាក់សរសរលំចក្បាលបុរសម្នាក់បណ្តាលឱ្យស្លាប់

ខេត្តរតនគិរី៖ ភ្លៀងផ្គរខ្យល់កន្ត្រាក់បាក់រលំផ្ទះប្រជាពលរដ្ឋមួយកន្លែងសរសរលំចក្បា លបុរសម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក ។ ហេតុការ ណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នៅក្នុងភូមិព្រិលឃុំបរខាំស្រុកអូរយ៉ាដាវខេត្តរតនគិរី ។

ជនរងគ្រោះដែលសរសរលំត្រូវចំក្បាលនោះឈ្មោះ ចាន់ហ៊ល ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរមានស្រុកកំនើតនៅ ភូមិខ្សំឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ។ ហើយបានមករស់នៅភូមិព្រិលឃុំបរខាំស្រុកអូរយ៉ាដាវខេត្តរតនគិរី ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាពេលកើតហេតុជនរងគ្រោះគាត់់នៅក្នុងរោងក្បែរសរសរផ្ទះដែលបានលើក បញ្ឈរ ទុក ជារាងផ្ទះធំមានតែជាគ្រោងមិនទាន់បានសង់ជាផ្ទះនៅឡើយទេតែអកុសល្យស្របពេលមានភ្លៀងខ្យល់កន្ទ្រាក់ផងបានធ្វើឱ្យរោងរបស់គាត់ប៉ើងរហែកអស់ជនរងគ្រោះបានរត់ចេញពីខ្ទមបានចំងាយប្រហែល២ម៉ែត្រស្របពេលដែសរសផ្ទះនោះក៏បាន ធ្លាក់ពីលើមួយដើមនិងឈើរបាជញ្ជាំងវាត់ត្រូវចំក្បាលខាងក្រោយយ៉ាងដំណំបណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងររហូតបានដាច់ខ្យលស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ បង្អែកស្រុក បរកែវ ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕