ឱអ្នកបើករថយន្ដអើយ បើកបុកគេពីក្រោយបណ្ដាលឲ្យឪពុកស្លាប់បាត់បង់ជីវិតនកូនរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិភ្លាមៗនៅនឹងកន្លែងកើត ហេតុ រីឯកូនរបស់គាត់ជានាក់បើករឺម៉ករងរបួសស្រាលបន្ទាប់ពីមានរថយន្ថ១គ្រឿងម៉ាកKlAបើកមកបុករឺម៉កពីក្រោយហើយអូសរហូតជឹត៥០មែត្របណ្ដាលឲ្យបុរសដែលជាឪពុកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកកូនដែលជានាក់បើករឺម៉កវិញបានរងរបួសស្រាល ។ ហេតុការដ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកសពជនរងគ្រោះវិញគឺមានឈ្មោះ ទុំពិសិទ្ធភេទប្រុសអាយុ ៤២ ឆ្នាំមានមុករបរជានាក់ទិញអេតចាយស្នាក់ នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំ ណើតនៅឯស្រុកគៀនស្វាយខេត្តកណ្ដាល។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់នាក់យកព័ត៏មានយើងបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើជាមួយនឹងព្រូបើកបររថយន្ថ១គ្រឿងម៉ាកklAពណ៍សរពាក់ស្លាកលេខភ្នំពេញ2U5513 បើកបរពីជើងទៅត្បងក្នុងល្បឿនលឿនដូចហោះ ខណះពេលមកដល់ចំណុចកើតហេតុខាងលើក៍បានរ៉េចង្កូតទៅបុករឺម៉ក១គ្រឿងដែលកំពុងតែបើកបរស្របទិសជាមួយឪពុនឹងកូនយ៉ាងពេញទំហឹងបណ្ដាលឲ្យរឺម៉កក្រឡាប់ផ្ងាជើងឡើងលើអូសជឹត៥០មែត្រហើយខ្ទៀតបុរសជាឪពុកទៅទ្រូងផ្លូវម្ខាងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗយ៉ាងអណោចអធម័រីឯកូនរបស់គាត់វិញបានរងរបួសស្រាល​ចំណែកនាក់បើកបររថយន្ថបង្ករវិញពេលបានដឹងថាបុកគេស្លាប់ហើយក៍បានបើកទ្វាររថយន្ថគេចខ្លួនបាត់ស្រម៉ោលតែម្ដងរីឯបុរសដែលគេដឹងថាព្រូនោះមិនបានរត់គេចខ្លូនទៅណាទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ធានក៍បានចុះមកដល់ដើម្បីធ្វើការវាស់វែងរួចរាល់ហើយទើបយករថយន្ថបង្ករនឹងរឺម៉ករបស់ជនរងគ្រោះទៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញរងចាំខាងម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។
រីឯសាកសពវិញខាងសមត្ថកិច្ចជំនាញបានធ្វើកុសល្យវិច្ច័យរួចរាល់ហើយក៍បានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកមកដំកល់ទុក្ខនៅវត្តទួលអស់លោកដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕