បង្ហាញមុខជនជាតិចិន២នាក់ ដែលបាញ់ប្រហារជនជាតិ៤នាក់ អោយរងរបួស និងដកហូតបានកាំភ្លើងខ្លី២ដើម

ខេត្តព្រះសីហន៖ នៅល្ងាចថ្ងៃទី ៦ កញ្ញា ២០១៨នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថាថា នគរបាលជំនាញ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ កាលពីម៉ោង ជាង ១១យប់ថ្ងៃទី៥ខែកញ្ញា២០១៨ នៅក្នុងក្រុងព្រះសីហនុ ។ ក្រោយជនសង្ស័យចិនទាំង២នាក់នេះ ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។

ជនសង្ស័យទាំង០២នាក់ទី១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ q

ដោយឡែក ជនរងគ្រោះចំនួន ០៤នាក់ទី ១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ទី២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ទី៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ទី ៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ជនរងគ្រោះទាំង ០៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤ កក្តដា ២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញ
ហើយ ។

គួររំលឹកដែលថា ជនដៃដល់បានបាញ់ប្រហារទៅលើជនរងគ្រោះ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ»ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសលើដងខ្លួន និងជើង រួចបានរត់គេចខ្លួន ជិត២ខែតែទីបំផុតត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕