ព្រោះអត់លុយជក់ថ្នាំញៀនពេក ចោរខ្ទើយម្នាក់ទៅលួចម៉ូតូត្រូវជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យដែលជាភេទទី៣ម្នាក់បានធ្វើសកម្មភាពលួចម៉ូតូសេ១២៥សេរី២០១៦ កាលពីយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨ បានសម្រចយកចេញពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជយ័ ។

ម្ចាស់ម៉ូតូខាងលើមានឈ្មោះគឿន សុភី អាយុ៣០ឆ្នាំមុខរបរចុងភៅស្នាក់នៅចំនុចបាត់ម៉ូតូខាងលើ ចំណែកជនសង្ស័យខាងលើមានឈ្មោះហ៊ួនពូកអាយុ៣២ឆ្នាំមុខរបរ ចោរ ស្នាក់នៅភូមិទ្រា សង្កាត់មានជ័យ១ ខណ្ឌមានជ័យ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹងថា នៅយប់ថ្ងៃទីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨ រូបបានផឹកស្រវឹង ពេលនោះរូបគេមិនបានយកម៉ូតូចូលទៅខាងក្នុងផ្ទះទេ ដោយចាក់សោរទុកនៅមុខហាងស៊ុប៧២ហើយចូលទៅដេក ហើយស្មានតែមានអ្នកអូសម៉ូតូចូលទុកអោយដល់ព្រឹកឡើងទើបដឹងថាបាត់ម៉ូតូ ក៏បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ។

ក្រោយពេលដែលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរួចកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ បានចុះមកកន្លែងនិងបានសួរអ្នកជិតខាង ទើបថាជនសង្ស័យខាងលើលើកម៉ូតូដាក់លើរ៉ឺម៉កង់បីយកចេញទៅ. ពេលនោះដែរកម្លាំសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ១បានធ្វើការស្រាវជ្រាវនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨បានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងម៉ូតូជនរងគ្រោះនៅក្នុងបន្ទប់ជួលជនសង្ស័យនៅចំនុចផ្លូវលំភូមិទ្រា២សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័ ក៏បានយកមកសួរនាំនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយតែអត់លុយជក់ថ្នាំញៀនពេក ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីកសាងសុំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕