អាជ្ញាធរ​ខណ្ឌ​មានជ័យ​ បិទ​អាជីវកម្ម​លក់​មាន់​ ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​

ភ្នំពេញ​៖ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ បាន​ដឹកនាំក្រុមជំនាញការិយាល័យ និងមន្រ្តីជំនាញអង្គភាព​ពាក់​ព័ន្ធ​ ចុះ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លក់មាន់​ ដែរបាន​បង្ករ​ផល​ប៉ះពាល់សុខ ភាព​ដល់​អ្នក​រស់នៅ​ជិត​ខាង​ ក្នុងសង្កាត់បឹងទំពន់ទី១ ។

នៅវេលាព្រឹកម៉ោង​ ៩:០០នាទីព្រឹក​ ថ្ងៃ​ពុធ​ទី​៣​ ខែ​តុលា​ ឆ្នាំ​២០១៨​ ក្រុម​ការងារ​ រដ្ឋបាល​ខណ្ឌ​មានជ័យ​ ដែល​ដឹក​នាំ​ដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ បាន​ចុះ​បញ្ឈប់​អាជីវកម្ម​លក់​មាន់​ របស់​ លោក​ ឡុង​ សុវណ្ណរិទ្ធិ​ និង​ លោកស្រី​ ប្រាក់​ ស្រីមុំ​ ដែល​មានទីតាំង​ស្ថិត​នៅ​ ផ្លូវលេខ​ ២៩​BT ភូមិ​ចំរើន​ផល៣​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌ​មានជ័យ​ ​បាន​បង្ក​ផលប៉ះពាល់​ ដល់អ្នក​រស់​នៅ​ជិត​ខាង​ ។

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ ក៏បាន​ធ្វើការ​ណែនាំ​ ម្ចាស់​អាជីវកម្ម​លក់​មាន់​ ដោយ​ទីតាំងអាជីវកម្ម​លក់​មាន់​នេះ​ បង្កផលប៉ះពាល់បរិស្ថានខ្លាំង ដូចជា គ្មាន​អនាម័យ គ្មានបច្ចេកទេស ​​ មាន​ក្លិន​ស្អុយ​ និង​ ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​ខាង ៕