ចាំមើលមានទោសទេ? អាងតែមានកាំភ្លើង ដកភ្ជង់ប្រជាពលរដ្ឋតាមផ្លូវ

ខេត្ដកំពត៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នេះ មន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ពាក់ឯកសណ្ឋានស៊ីវិល បានដកកាំភ្លើងខ្លីចេញពីក្នុងកែបម៉ូតូ ទៅភ្ជង់គំរាមប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតំបន់ទឹកឈូ ហើយត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនមន្ដ្រីនគរបាលរូបនោះមកសួរនាំផងដែរ ។

បើតាមលោកស្នងការ បានបញ្ជាក់ មន្រ្តីនគរបាលរូបនេះមានឈ្មោះ ម៉េង  ដា បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ។ ពាក់ព័ន្ធករណីខាងលើនេះ គេមិនទាន់ដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ដែលនាំឲ្យមន្រ្តីនគរបាលរូបនេះ ទាញកាំភ្លើងទៅភ្ជង់ប្រជាពលរដ្ឋនៅលើរថយន្តយ៉ាងដូច្នេះដែរ ។

សូមជម្រាបថា បើតាមការចែកចាយក្នុងបណ្ដាញសង្គម Facebook នោះ ហេតុការណ៍នេះកើតឡើងនៅចំណុច ផ្លូវចូលទឹលឈូរ ខេត្តកំពត កាលពីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ៕