តើចិនអាចធ្វើសង្រ្គាមពាណិជ្ជកម្មឈ្នះអាមេរិកដែលឬទេ ??

ការធ្លាក់ចុះនៃ ប្រាក់យ័នរបស់ចិនដោយសារប្រាក់ដុល្លាររបស់អាមេរិកខ្លាំង និងទទួលបានការជឿទុកចិត្តពីអ្នកវិនិយោគ នេះក៏ព្រោះតែសេដ្ឋកិច្ចរបស់អាមរិក ខ្លាំង មួយវិញទៀត ធនាគារកណ្ដាលរបស់អាមេរិក បានធ្វើការតំឡើងការប្រាក់ជាបន្តបន្ទាប់ ខណះប្រាក់យ័នរបស់ចិន មានការធ្លាក់ចុះយ៉ាងគំហុកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ក្នុងរយៈពេល១០ឆ្នាំ ពោលគឺតាំងពី វិបត្តិហិរញ្ញវត្ថុសកល ២០០៨។

ការធ្លាក់ចុះនេះ ធ្វើឲ្យអ្នកវិនិយោគ មានការងឿងឆ្ងល់ មិនដឹងថាវាធ្លាក់ចុះប៉ុណ្ណាទៀតនោះទេ។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកវិភាគសេដ្ឋី ព្យាករណ៍ថាវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិន និងសង្រ្គាមពាណិជ្ជកម្មរវាង ចិននិងអាមេរិកផងដែរ។