ប្រអប់ខ្មៅរបស់យន្តហោះLion Air របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានធ្លាក់ចូលសមុទ្រនោះ បង្ហាញពីមូលហេតុនៃការធ្លាក់ហើយ

ក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងការសុំទោសចំពោះសាច់ញាតិជនរងគ្រោះ ក្នុងសន្នីសិទ្ធកាសែត បន្ទាប់ពីប្រអប់ខ្មៅរបស់យន្តហោះLion Airបានបង្ហាញពីមូលហេតុនៃការធ្លាក់ចូលសមុទ្រធ្វើអោយអ្នកដំណើរ១៨៩នាក់បាត់បង់ជីវិត នោះគឺ មកពីយន្តហោះនេះបានមានបញ្ហាលើបច្ចេកទេសមួយ លើការហោះហើរចំនួន៤ដងរួចមកហើយ តែក្រុមការងារ មិនព្រមដោះស្រាយ ហើយនៅអោយធ្វើការហោះហើរបន្តជាធម្មតាទៀត។

ហើយមូលហេតុដែលយន្តហោះធ្លាក់បណ្តាលមកពីមានបញ្ហាជាមួយនិងល្បឿនខ្យល់ ទើបធ្វើអោយយន្តហោះធ្លាក់ ក្រោយការហោះហើរបានប្រមាណ១៣នាទី។ ទិន្នន័យក៍បានបង្ហាញដែលថា អ្នកបើកបរយន្តហោះបានផ្តល់សញ្ញាពីភាពមិនប្រក្រតី តែពុំមានដំណាយស្រាយអោយចុះចតដោយសុវត្ថិភាពឡើយ។