បុរសម្នាក់ត្រូវបាននគរបាលអធិការស្រុកបរកែវឃាត់ខ្លួនចាប់រំលោភប្អូនថ្លៃបានសម្រេចជាច្រើនដង

រតនគិរី៖ បុរសម្នាក់ត្រូវបាននគរបាលអធិការស្រុកបរកែវឃាត់ខ្លួន បន្ទាប់ពីម្ដាយក្មេក ប្ដឹងថាបានចាប់ប្អូនថ្លៃរំលោភបានសម្រេចជាច្រើនដង បន្ទាប់ពីបានទទួលពាក្យបណ្តឹង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ពាក់ពន្ធ័ករណី រំលោភសេពសន្ថវៈ (បានសម្រេច) និងគំរាមសម្លាប់ លើអនីតិជន ករណីឃាត់ខ្លួននេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនរង្គ្រោះ ដែលបានប្ដឹងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ក្មេងស្រីដែលត្រូវបងថ្លៃរំលោភខាងលើមានឈ្មោះ រម៉ាស ហឿត អាយុ ១៣ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។ ចំណែកជនសង្ស័យមានឈ្មោះ ទីង ទឹម អាយុ ៣២ឆ្នាំ ជនជាតិ ទំពួន សញ្ជាតិខ្មែរ មុខរបរ ធ្វើចំកាមានទីលំនៅសព្វថ្ងៃភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវជាបងថ្លៃក្មេងស្រីរង្គ្រោះផងដែរ។

នគរបាលស្រុកបរកែវបានឱ្យដឹងថា ករណីឃាត់ខ្លួនបុរសខាងលើ គឺសមត្ថកិច្ចរបស់លោកធ្វើឡើង យោងតាមពាក្យបណ្ដឹង ពីម្ដាយក្មេងស្រីរង្គ្រោះ និង ក្មេងស្រីគ្រោះ បានរាបរាប់ថា រាល់ពេលបងថ្លៃនាំប្អូនស្រីទៅចំការ និងទៅរកត្រី គេតែងតែរំលោភនាងជារៀងរាល់លើក ជាច្រើនខែ ច្រើនដងមកហើយ បងថ្លៃចិត្តអប្រិយរូបនេះ តែងតែគំរាមនាង មិនឲ្យប្រាប់អ្នកណា បើសិនជាប្រាប់ គេនិងសម្លាប់ចោល។

នគរបាលស្រុកបរកែវបានបន្តទៀតថា រហូតដល់នាងទ្រាំលែងបាន ក៏បានលួចប្រាប់ម្ដាយ គ្រាន់តែបានស្ដាប់ការរាបរាប់ពីកូនស្រី ម្តាយក្មេងស្រីរងគ្រោះខាងលើ ក៏បានមកប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញ ប្ដឹងតែម្ដង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម នគរបាលប៉ុស្ដិ៍ ក៏បញ្ជូនពាក្យបណ្ដឹង មកអធិការស្រុក ស្អែកឡើងថ្ងៃទី១៥ ខែវិច្ឆិកា២០១៨នេះ អធិការស្រុក បានចាត់កម្លាំងជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យតែម្ដង ។ បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនសួរនាំនៅអធិការស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕