រសៀលនេះបង្ហាញមុខឃាត.កសម្លាប់នារីវ័យក្មេងយ៉ាងព្រៃផ្សៃ

រាជធានីភ្នំពេញ៖ នៅរសៀលម៉ោង០៣ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ ហួរ ម៉េងវ៉ាង ធ្វើសន្និសីទបង្ហាញមុខឃាតករដែលសម្លាប់នារីវ័យក្មេងយ៉ាងព្រៃផ្សៃ នៅទំនប់ទួលគោក ។

ក្នុងប្រតិបត្ដិការនេះដោយមានការចង្អុលបង្ហាញ និងបញ្ជារផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ​ជា​ឃាតករ​០២នាក់ បន្ទាប់​ពី​ធ្វើ​ទារុណកម្ម ​នារី​រកស៊ី​ផ្លូវភេទ​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក ។

តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ សព​នារី​ម្នាក់​រងគ្រោះត្រូវ​បាន​គេ​វាយ និង​ធ្វើ​ទារុណកម្ម​បណ្តាល​ឱ្យ​រង​របួស​និង​ជាំ​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់ ​។ បច្ចុប្បន្នជនសង្ស័យជាឃាតករទាំង០២ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕