សាហាវម្លេះ! កាប់សម្លាប់បុរសម្នាក់ព្រោះ គំនុំពីមុន

ខេត្ដត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង ៣០នាទី នៅចំណុចភូុមិ តារៀម ឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះ ផល សុផាន់ ភេទប្រុសអាយុ ២៦ ឆ្នាំ រស់នៅភូមិតារៀម ឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ។ ចំណែកជនរង គ្រោះឈ្មោះ ហ៊ុល គឹមឡុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ សមត្ថកិច្ចបានបន្ដទៀតថា ករណីឃាតកម្ម នេះជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ដោយមូលហេតុមានគំនុំពីមុន ។

បច្ចុប្បន្នឈ្មោះ ផល សុផាន់ ត្រូវបាន សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចាប់ខ្លួន និងសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕