មនុស្ស៣នាក់រងរបួសធ្ងន់ និង ស្រាល ខណៈផ្សារធុងខ្យល់ខ្វះបច្ចេទេសមិនមានការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ផ្សារធុងខ្យល់ខ្វះបច្ចេទេសមិនមាន ការប្រុងប្រយ័ត្ន បណ្តាលឲ្យផ្ទុះត្រូវមនុស្ស ៣ នាក់រងរបួសធ្ងន់ស្រាល បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១សៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២១០១៩ ស្ថិតនៅចំណុចបែចញ្ចឹមត្រី ភូមិក ក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះទាំង៣នាក់ ៖ ទី១ ដែលត្រូវរបួសធ្ងន់មានឈ្មោះ ណូស សាមីន ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរចញ្ចឹមត្រី ស្នាក់នៅជិតកន្លែងកើតហេតុ ។ ទី២ មានឈ្មោះលី ហ៊ីម ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរនេសាទ ស្នាក់នៅក្បែរកន្លែងកើតហេតុ(រងរបួសស្រាល) ។ ទី៣ មានឈ្មោះយ៊ើ ហ្ពើរី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ នេសាទ ស្នាក់នៅក្បែរកន្លែងកើតហេតុ (រងរបួសស្រាល) ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់នៅអង្គុយក្បែរគ្នា ដោយឈ្មោះ ណូស សាមីន បានយកម៉ាស៊ីនផ្សារ មកផ្សារធុងខ្យល់ មួយសន្ទុះក្រោយមកក៏ផ្ទុះខ្ទេច ហើយខ្ទាតត្រូវជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ត្រូវដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗ និង២នាក់រងរបួសស្រាលបានដើរទៅមន្ទីពេទ្យជិតៗកន្លែងកើតហេតុ ។

បន្ទាប់ពីមានករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសាកសួរសាក្សីដែលនៅកន្លែងកើតហេតុ និងបាននាំទៅប៉ុស្តិ៍ដើម្បីសាកសួរបន្តតាមនិតីវិធី ៕