មន្ត្រីយោធាស័ក្តិ៤ម្នាក់បាញ់សម្លាប់ប្រពន្ធ រួចហៅសមត្ថកិច្ចមកឲ្យមក ចាប់ខ្លួន

(ខេត្ដកណ្តាល)៖ មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួច ហើយដឹកសពពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហើយហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយមិនបានរត់គេចនោះឡើយ ។ ហេតុការណ៍ឃាតកម្មស្វាមីបាញ់ សម្លាប់ភរិយានេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។

ជនសង្ស័យជាឃាតករមានឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួង ការពារជាតិ ។ រីឯជនរងគ្រោះជាភរិយាមាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។

ឃាតកម្មនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពេលបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយនោះ បុរសជាប្តីបានដឹកសពភរិយាពីកន្លែងកើតហេតុ ទៅ កាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ពេលទៅដល់ចំណុចនេះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។

ចំពោះមូលហេតុមិនទាន់បញ្ជាក់ពីមូលហេតុ នាំឱ្យមានការបាញ់សម្លាប់នេះឡើយ ។ ប្រភពបានអះអាងថា មុនពេលកើតហេតុ មានការជជែកគ្នា ដែលអាចកើតពីការអន់ ចិត្តរឿងប្រច័ណ្ឌ ហើយប្រពន្ធប្រតាយ ប្រតប់ប៉ៈកាំភ្លើងដែលបញ្ចូលគ្រាប់រួច ក៏បណ្តាលឱ្យផ្ទុះត្រូវស្លាប់តែម្តង ៕