ជិះ​ម៉ូតូ​បុក កង់​រថយន្ត បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង

​ភ្នំពេញ​៖ បុរស​ម្នាក់​រងរបួស បាក់​ជើង​ស្តាំ ឯ​ម្នាក់​ទៀត​រងរបួស​ស្រាល បន្ទាន់​ម៉ូតូ​របស់ អ្នក​ទាំង​ពីរ​នេះ បាន​ជ្រុល ចង្កូត​បុក​ចំ​កង់ ខាងមុខ​រថយន្ត ខណៈ​បត់​ឆ្លង​ផ្លូវជាតិ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ ច្បារអំពៅ នៅ​ម៉ោង​ប្រមាណ​២ រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៤ នេះ​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ម៉ូតូ និង​រថយន្ត​ទាំង​គ្រឿង​នេះ​ជិះ​ស្រប​ទិស​គ្នា មកពី​ភ្នំពេញ ស្រាប់តែ​ដល់ ចំណុច​ភូមិ​ក្បាល​ជ្រោយ សង្កាត់​ព្រែក​ឯង​នេះ រថយន្ត​តូយ៉ូតា​ហ៊ី​លុច ពាក់​ស្លាក​លេខ​រាជការ​-១៦៤៩​បាន​បត់​ដោយ មិនបាន មើលមុខមើលក្រោយ ទើប​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ជ្រុល​ចង្កូត​បុក​ចំ​កង់​ខាងមុខ រួច​រងរបួស​ទាំង​ពី​រ នាក់​។​

សាក្សី​បាន​បន្តទៀតថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ សាំង សុវណ្ណ​រ៉ា អាយុ​២៩ ឆ្នាំ ដែល​មាន​ទីលំនៅ​រស់នៅ ភូមិ​ព្រែង​តា​ណូ សង្កាត់​ចាក់អង្រែលើ បាន​រងរបួស​បាក់ជើង​ខាងស្តាំ ធ្ងន់ធ្ងរ ភ្លាមៗ​នោះ​ត្រូវ​បាន​រថយន្ត សង្គ្រោះ ដឹក​មក​ព្យាបាល ឯ​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សុខ សុ​ភី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ធ្នង់ ខ​ណ្ខ​សែន​សុខ រង​របួសស្រាល​។ ដោយឡែក​អ្នកបើកបរ រថយន្ត​ឈ្មោះ លី ឡៃ អាយុ​៣៥​ឆ្នាំ រស់នៅ​សង្កាត់​ទឹកល្អក់ ខណ្ឌ ទួលគោក​។​

​សាក្សី​ក៏​បាន បញ្ជាក់ទៀតថា ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល យក​មក​រក្សាទុក​បណ្តោះ​អាសន្ន ដើម្បី ឲ្យ​ភាគី​ទាំងសងខាង​ធ្វើការ ដោះស្រាយ​គ្នា​តាម​ក្រោយ តាម​ផ្លូវច្បាប់ ៕
Lay-075