បុរស​ម្នាក់​លង់ទឹក​ស្លាប់ សង្ស័យ​រមួលក្រពើ​

កណ្ដាល​៖ មាន​ករណី​លង់ទឹក បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ចំណុច​បឹង​អា​ទាំង ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក ស្អាង ខេត្ត​កណ្ដាល កាលពី​វេលា​ប្រមាណ​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤ ។

​ជនរងគ្រោះ​មាន ឈ្មោះ ឃ្លៀ​ង រុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ ជា​កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ ។​
​អ្នកឃើញ​ហេតុការណ៍ បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​១០​ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង ៧​ព្រឹក ជនរ​ង​បាន​ទៅ​បឹង ដើម្បី ដក​ដើម​ព្រលឹត ជាមួយ អ្នកភូមិ​៣​នាក់​ផ្សេង​ទៀត និង​បាន​ជិះទូក​តែមួយ ជាមួយគ្នា​។ ពេល​ដល់​បឹង​នាំគ្នា​ចុះ​ពី​ទូក​ដើរ ដក​ព្រលឹត​រៀងៗ​ខ្លួន ដោយ​ចង​ទូក​ទុក​មួយ​កន្លែង ។

សាក្សី​បន្ត​ថា ក្រោយ​មក​ពេល​មើលមិនឃើញ ជនរងគ្រោះ ឈ្មោះ ផេង ជា ក៏​បាន​ដើររក និង​ស្រែកហៅ​មិនឮ​ឆ្លើយ បន្ត​ដើរ​រក​ទៀត ស្រាប់តែ ឃើញ​ជនរងគ្រោះ ដេក ក្នុង​ទឹក​ជម្រៅ​ត្រឹម ក មនុស្ស​ចាស់ ហើយ​បាន​នាំគ្នា​ជូ​យ​ស្រង់ ជនរងគ្រោះ​ដាក់​ទូក​យកមក​ផ្ទះ ដើម្បី​ឆ្អើ​ភ្លើង ប៉ុន្តែ​ជនរងគ្រោះ បាន​ស្លាប់បាត់​ទៅ​ហើយ ។​

សព​ត្រូវបាន​សមត្ថកិច្ច ធ្វើ​កោសល្យវិច័យ​រួចរាល់ ដោយ​សង្ស័យ​ថា ជនរងគ្រោះ​អាច​មួល​ក្រពើ ហើយ​គ្មាន​អ្នក​ជួយ ទាន់ពេលវេលា ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់ បែបនេះ ។ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម ប្រពៃណី ៕

Lay-118