រថយន្ត​កាមរី​បា​ឡែន បើក​បុក​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​

​ភ្នំពេញ​៖ បុរស​ម្នាក់ បើក​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​បុល​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​ពីក្រោយ ខណៈ​ដែល​កំពុង​ធ្វើដំណើ​រ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ការខូចខាត កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​រោងចក្រ​ស៊ី​ឡាន​ហូ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹង ថា​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹងស្រា បើក​រថយន្ត​កាមរី​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-5337  ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​មុខ​រោងចក្រ​ស៊ី​ឡាន​ហូ បាន​ជ្រុល​បុក​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ពីក្រោយ ខណៈ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​គា​បជាប់​គ្នា​រង​ការខូចខាត​យ៉ាងដំណំ ។​
​    ​
សាក្សី​ដដែល​បាន​បន្តថា ក្នុង​ហេតុ​ការគ្រោះថ្នាក់​ខាងលើនេះ មិន​បង្កឲ្យមាន​មនុស្សណា​ម្នាក់​រងរបួ​ស​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់តែ​រង​ការខូចខាត​រថយន្ត​តែប៉ុណ្ណោះ​។​
​    ​
ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង​បាន​ធ្វើ​ការសម្របសម្រួល ដោយ​ភាគី​ខាង​រថយន្ត​កាមរី​បា​ឡែន​ព្រម​ទទួល​កំហុស ហើយ​ចេញថ្លៃ​ខូចខាត​ទៅ​លើ​ម្ចាស់​រថយន្ត​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​បញ្ចប់រឿង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​៕
1 2