តុលាការ​កំពូល សម្រេច​តម្កល់​ទោស​លោក ហេង ពៅ និង​គូកន​៣​នាក់ដាក់ទោស​ម្នាក់ៗ​ពី ១៥ ដល់​១៦​ឆ្នាំ​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤ តុលាការ​កំពូល សម្រេច​តម្កល់​ទោស​លោក ហេង ពៅ និង​គូកន​៣​នាក់ និង ដាក់ទោស​ម្នាក់ៗ​ពី ១៥ ដល់​១៦​ឆ្នាំ លើ​សំណុំរឿង ឧក្រិដ្ឋ​មួយ​ក្នុងចំណោម ៧ សំណុំរឿង​របស់លោក ហេង ពៅ និង​គូកន ដែល​ជាប់ចោទ​ពី​បទ «​បទ​ឃាតកម្ម​គិតទុក​ជាមុន​» ជាប់​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​លោក​ចៅក្រម សុក សេដ្ឋា​មុនិ​នី កាលពី​២០០៣ ។​
​គួរបញ្ជាក់​ថា ទណ្ឌិត​ទាំង ៤​នាក់​ខាងលើ  ទី ១-​ហេង ពៅ ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ ត្រូវ​ជាប់ពន្ធនាគារ​១៦​ឆ្នាំ​, ទី ២-​លី រ៉ាស៊ី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទី​៣-​ព្រំ សោភា​រិទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ទី ៤-​ហង្ស វុត្ថា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ។ អ្នក​ទាំង​៣​នាក់ ត្រូវ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៥​ឆ្នាំ​៕

121112_09-500x355