ឃាត់ខ្លួន មុខសញ្ញា ចែក ចាយ​គ្រឿងញៀន​បាន​ម្នាក់​នៅ​ស្រុក​អង្គស្នួល​

​កណ្តាល​៖ មុខសញ្ញា ចែក ចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​កម្លាំង​នគរបាល ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ពើក ឃាត់ខ្លួន​បាន នៅក្នុង​ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្គស្នួល​កាលពី​វេលា​ម៉ោង ១៥ និង​៥០​នាទី ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០១៤ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន មានដូចជា​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ៤ កញ្ចប់ និង ៣​កញ្ចប់​តូច​ស្មើ ៣០​ដុល្លារ ១​កញ្ចប់​ធំ ស្មើ ៥០​ដុល្លារ​លុយ​ខ្មែរ ៤៣០០០​រៀល ទូរស័ព្ទដៃ​ម៉ាក សាំ​សុង​(​ចុច​ពិល​១​គ្រឿង​) សម្ភារៈ​សម្រាប់ ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​១​គ្រឿង​ម៉ាក C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក លេខ   កណ្ដាល 1G-1911 ។

ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​ខាងលើនេះ ឈ្មោះ ឈុន សុខសាន្ត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទឹក​ជា ឃុំ​ពើក ស្រុក​អង្គស្នួល ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
photo 3 photo 4