ឃាត់ខ្លួន​មេការ​ជនជាតិ​ចិន​ម្នាក់ មេការ​ជនជាតិខ្មែរ​ម្នាក់ និង​កម្មករ សំណង់​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ធ្លាក់​ដែក ចំ​ស្ត្រី​ម្នាក់​ស្លាប់​

ភ្នំពេញ​៖ ជនសង្ស័យ​ទាំង​៧ នាក់ មាន​មេការ​ជនជាតិ​ចិន​ម្នាក់ មេការ​ជនជាតិខ្មែរ​ម្នាក់ និង​កម្មករ សំណង់​ចំនួន​៥​នាក់ ត្រូវ សមត្ថកិច្ច ខណ្ឌ​៧​មករា ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់ សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ធ្លាក់​ដែក​ប្រវែង​ជាង​២ ម៉ែត្រ ពីលើ​អគារ​ចំក្បាល ស្ដ្រី​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ឆ្លងកាត់ បណ្ដាលឱ្យ​បែក ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ  កាលពី​វេលា ម៉ោង​៤​និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ត្រង់​ចំណុច​ការដ្ឋាន សំណង់​ស្ដាត​អូឡាំពិក តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ សង្កាត់ វាលវង់ ខណ្ឌ​៧​មករា ។
​គួរ​បញ្ជ​ក់ថា ស្ដ្រី​រងគ្រោះ​ឈ្មោះ​ប៊ុត វណ្ណី អាយុ​៥០​ឆ្នាំ រស់នៅ ផ្ទះ​លេខ​២៤៨E0 ផ្លូវ​លេខ​២១៣ ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មុខរបរ​ជា អ្នក​លក់​គុយទាវ ។

​ដោយឡែក​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ដែល​ចោម រោម​មើល​នៅ​កន្លែងកើតហេតុ មានការ អាណិតអាសូរ​និង រន្ធត់​យ៉ាងខ្លាំង ចំពោះ ហេតុ​ដ៏​កម្រ​មួយ​នេះ និង​ធ្វើ​ការរិះគន់​យ៉ាង ចាស់ដៃ ចំពោះ​ការងារ​សាង សង់​របស់​ក្រុម ហ៊ុន​ម៉ៅការ​សំណង់ ដែល​សមត្ថកិច្ច​អះអាង មានឈ្មោះ CSC ថា​មិន​បាន​រៀបចំ​លក្ខណៈ បច្ចេកទេស និង​គ្រប​សំណាញ់​ឱ្យបាន​ត្រឹមត្រូវ ហើយ​នៅ​ល្ងាច​ថ្ងៃ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ នៅ​មិនទាន់​តំណាង​ភាគី ក្រុមហ៊ុន​ចេញមក​ដោះ ស្រាយ​និង​ផ្ដល់​សំណង ដល់​ស្ដ្រី​រងគ្រោះ​នៅឡើយ​ទេ ។

Pheak-0157 Pheak-0160