អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​យុវជន​ពីរ​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណីឆ​ក់​ទ្រព្យស​ម្ប​ត្តិ​ជនបរទេស

ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចាប់​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ ពីរ​គ្រឿង​ផ្សេងគ្នា គ្មាន​ស្លាក​លេខ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ជាប់​នឹង​ភោជនី​ដ្ឋា​ន ហ្សង់​វី​ហ្សេ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី ឆក់​កាបូប​លុយ​ជនជាតិ បរទេស កាលពី​ពេល​ថ្មីៗ តែ​មិនបាន​សម្រេច​។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ខាងលើ ទី​១​មានឈ្មោះ សេង ធី ហៅ​ពៅ អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​២​មានឈ្មោះ ហុង ម៉េង​ហ៊​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ទាំង​ពីរ​នាក់​ជា​មិត្តភក្តិ​នឹង​គ្នា​។​

មុន​នឹង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ គឺ​ដំបូង​ឡើយ កម្លាំង​អាវុធហត្ថ​ខណ្ឌ ចំការមន បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដូច​រាល់​សព្វដង លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​ពី​រគ្រឿង មួយគ្រឿង​ម៉ាក សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ា​កឡេត ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ​ដូចគ្នា មើលទៅ​គួរអោយ សង្ស័យ​ទើប​កម្លាំង​អាវុធហត្ថ ស្ទាក់​ចាប់​ឃាត់ខ្លួន​ដើម្បី​យក​មក​ធ្វើការ​សួរនាំ​នៅ ទីបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បី​សាកសួរ​នាំ​បន្ត​។​

បន្ទាប់​ពី​មាន​ការសាកសួរ ពី​សំណាក់​មន្ត្រី​អាវុធ​ជំនាញ អស់​រយះពេល​ប្រមាណ​ជាង កន្លះ​ម៉ោង​រួចមក យើង សង្គេត​ឃើញ​ចម្លើយ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ គឺ​ផ្ទុយ​ពី​គ្នា​ស្រលះ ធ្វើអោយ កម្លាំង​អាវុធហត្ថ​ដាក់​ការសង្ស័យ​លើ​ជន​ទាំង​ពីរ​នាក់ ពី​បទ​ប៉ុនប៉ង​ត្រៀម​ធ្វើ​សកម្មភាព​ឆក់​។​

ក្រោយ​ការសាកសួរ​រួចរាល់ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន បាន​បញ្ចូន​ខ្លួន​ជនសង្ស័យ​ទាំង​ពី​រនា​ក់ និង​ម៉ូតូ​ពីរ​គ្រឿង​ទៅ​កាន់ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ( PM ក្រុង ) ដើម្បី​ធ្វើកា​រសាក សួរនាំ បន្ត​តាម​ជំនាញ ។ ហើយ​ចំពោះ​ការឃាត់​ជនសង្ស័យ​ខាងលើ​នេះ​ដែរ មន្ត្រី​អាវុធ​ជំនាញ​បាន​ដាក់​ការ សង្ស័យ​ទៅលើ​ជន​ទាំង​ពីរ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆក់​ទ្រព្យសម្បត្តិ​ជន​បរទេស​កាលពី​ពេល​កន្លងមក និង​ប៉ុង ប៉ង​ធ្វើ​សកម្មភាព​ឆក់​បន្ត​នៅ​ថ្ងៃកើតហេតុ ។ ប៉ុន្តែ​ចំពោះ ការពិត​យ៉ាងណាមិញ​នោះ យើង​ត្រូវ​រង់ចាំ​លទ្ធផល នៃ​ការសាកសួរ​បន្ត​របស់ អាវុធហត្ថ​ក្រុង ៕
Untitled-2

Untitled-3