ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​ទឹក​ស្ទឹង​ព្រែក​ត្នោត ខណៈ​ចុះ​លើក​សន្ទូច​

ភ្នំពេញ ​៖ ​អ្នក​ភូមិ​ព្រែក​ជ្រៃ​ម្នាក់ បាន​ប្រទះឃើញ​ឃើញ សព​អណ្តែកទឹក​ស្ទឹងព្រែក​ត្នោត បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​០៦ ព្រឹក ថ្ងៃទី​១៨ ខែវិចិ្ឆកា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​ផ្ទៃ​ទឹក​ស្ទឹង​ព្រែក​ត្នោត ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ខណៈ​ដែល​អ្នក​ភូមិ​រូបនេះ ចុះ​លើក​សន្ទូច​។​

​បុរស​ឈ្មោះ នុត ឈុំ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ព្រែក​ជ្រៃ ផ្ទះ​នៅ​មាត់​ស្ទឹង​ព្រែក​ត្នោត ប្រាប់ឲ្យដឹង​ថា នៅ​វេលា​ព្រឹក​ម៉ោង​ប្រហែល​ជាង​៦ គាត់​បាន​ចុះ​ទៅ​ក្នុង​ទឹក​ស្ទឹង លូក​ដៃ​លើក​សន្ទូច ដើម្បី​យក​ត្រី ក៏​ស្រាប់តែ​ឃើញ​ជាប់ដៃ​អាវ​សព​បុរស​ម្នាក់ ដោយ​ឃើញ​បែប​នេះ គាត់​មាន​ការតក់ស្លុត​យ៉ាងខ្លាំង ក៏​បាន​បេះ​ដៃ​អាវ​សព​នោះ​ចេញពី​សន្ទូច របស់គាត់ ហើយ​សព​ក៏​អណ្តែត​បន្ត​ទៅមុខ​ទៀត តែ​អណ្តែត​មិន​ឆ្ងាយ​នោះទេ គឺ​ទៅ​ជាប់​ផ្លែ​សន្ទូច​អ្នក​នៅ​ខាងក្រោម​បន្តទៀត​។ លុះដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ក៏​មាន​អ្នកភូមិ​ម្នាក់​ផ្សេងទៀត​បាន​រាយ​ការណ៏ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមកពិនិត្យ​។​

​ដោយឡែក​លោក ឈឹម រ៉ា នាយ​នគរបាល​ប៉ុសិ៏្ត​រដ្ឋបាល​ស្ពានថ្មក៏​បានឲ្យដឹងថា សព​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​សម្បុរ​ខ្មៅ​ស្រ​អែម ពាក់អាវ​ក្រឡា ពណ៌​ខ្មៅ និង​ស្លៀក​ខោខ្លី មាន​កំពស់​ប្រហែល​១​ម៉ែត្រ​៦០​។​

​លោក​នាយ​ប៉ុសិ៏្ត​ដដែល​ប្រាប់​បន្តថា មុនពេល​កើតហេតុ​កាលពី​អំឡុង​២​ថ្ងៃមុន អ្នក​ភូមិ​ម្នាក់​បាន​ឃើញ​បុរស​រងគ្រោះ​នេះ គាត់​អង្គុយ​នៅ​ខាងជើង​ស្ពាន​បា​គូ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ដង្កោ​ឯណោះ ឃើញ​ដូច្នោះ​អ្នកភូមិ​ខ្លះ​ក៏​ឲ្យ​បាយ​ហូប អ្នកភូមិ​ខ្លះ​ឲ្យ​លុយគាត់ តែ​បុរស​រងគ្រោះ​រូប​នេះ​គាត់​មិន​យក​អ្វី​ទាំងអស់ បាយ​ក៏​មិន​ហូប​។

​លោក​ឈឹម រ៉ា​ក៏​បាន​ឲ្យដឹងទៀតថា អ្នកភូមិ​បាន​សួរនាំ​គាត់​ដែរ​ហើយ​គាត់​បាន​ប្រាប់​អ្នក​ភូមិ​ថា គាត់​មក​ពី​ខេត្ត​តាកែវ ហើយ​មើលទៅ​បុរស​រងគ្រោះ​រូប​នេះ​ហាក់បីដូចជា​មាន​វិប្ប​តិ្ត​អ្វីមួយ​។ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​១៧ វិ​ចិ្ឆ​កា ក៏​បាត់​បុរសរងគ្រោះ​រូបនេះ ទើប​មាន​ការភ្ញាក់ផ្អើល​នៅពេល​ដែល​អ្នក​ភូមិ​ប្រទះឃើញ​អណ្តែត​ទឹកស្ទឹង​ព្រែក​ត្នោត ហើយ​អ្នកភូមិ​ដែល​គាត់​បាន​ឃើញ​បុរស​រងគ្រោះ​នេះ ក៏​បាន​ចូលរួម​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ពិត​ជា​បុរស​រូប​នោះ​មែន​។ ក្រោយមក​សមត្ថកិច្ច​ប​ច្ចេកទេស​ខណ្ឌ​ដង្កោ​ក៏​បាន​ស្រង់​សព​ដឹក​តាម​រថយន្ត​ទៅ​តម្កល់​ទុក​រង់ចាំ​សាច់ញាតិ​នៅ​ឯ​វត្ត​ឬ​ស្សី​សាញ់​៕
unnamed

unnamedasdfadada