សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ជនសង្ស័យ ២​នាក់ ដែល​ធ្វើ​សកម្មភាព បាញ់​ប្លន់ យក​គ្រឿងអលង្កា និង​លុយ​ពី​ប្តី​ប្រពន្ធ ជា​អាជីវករ លក់​មាស និង​ប្តូរ​ប្រាក់ នៅ​ផ្សារ តាំងគោក​

កំពង់ធំ ៖ ជនរងគ្រោះ ២​នាក់​ប្តី​ប្រពន្ធ ដែល​ជា​អាជីវករ លក់​មាស និង​ប្តូរ​ប្រាក់ នៅ​ផ្សារ តាំងគោក ស្ថិតនៅ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​ជនសង្ស័យ ២​នាក់​ធ្វើ​សកម្មភាព បាញ់​ប្លន់ យក​គ្រឿងអលង្កា និង​លុយ កាលពី​វេលា​ម៉ោង ៥៖២០​នាទី ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ កម្លាំង​សមត្ថកិច្ច ខេត្ត​កំពង់ធំ រួមមាន កម្លាំង​នគរបាល ថ្នាក់​ស្នងការ ថ្នាក់ស្រុក ថ្នាក់​ក្រសួង​មហាផ្ទៃ កម្លាំង​អាវុធហត្ថ កម្លាំងយោធា និង​អាជ្ញាធរ ពាក់ព័ន្ធ​ជាច្រើន​នាក់ ដោយ​ប្រើប្រាស់ កម្លាំង​សរុប ៩១​នាក់ ធ្វើ​សកម្មភាព ក្នុង​ភូមិសាស្ត្រ​៤​ឃុំ (​សូ​យោង​,​ពង្រ​,​ស្រឡៅ និង​ជ្រលង​) ដើម្បី​តាម​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​រូប តែ​ជា​លទ្ធផល សមត្ថកិច្ច បាន​រកឃើញ ម៉ូតូ​ជនសង្ស័យ ទំលាក់ចោល​១​គ្រឿង ម៉ាក​សេ​១២៥ ស៊េរី​២០១០ ។

លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា ហេតុការណ៍ បាញ់​ប្លន់​នេះ បាន​បណ្តាល​ឲ្យ ស្ត្រី​ជា​ប្រពន្ធ មានឈ្មោះ ហែម សៀក​ន​ន់ អាយុ​៤៧​ឆ្នាំ របួស​ភ្លៅ​ទាំងសងខាង ។​