រថយន្ត​កូរ៉ូឡា​បើក​បុក​ម៉ូតូ​ពី​រគ្រឿង បណ្តាល​អោយ​បុរស​បី​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​បើក​រត់គេច​បាត់​ស្រមោល​

​ភ្នំពេញ ៖ បុរស​៣​នាក់ ត្រូវ​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​ពួកគេ​ជិះ​មូតូ​ពីរ​គ្រឿង​ផ្សេងគ្នា មួយគ្រឿង​ម៉ាក​កូន ទា និង​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​សេ​១២៥ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា បើក​បុក ពីក្រោយ ពេញទំហឹង នៅ​ចំណុច​ស្តុប​នាគ​វ័ន្ត ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ២២ និង​៣០​នាទី​យប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​ ​
យោងតាម​ការរៀបរាប់​របស់ បុរស​ម្នាក់​ដែល​ជា​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ខាងលើនេះ បាន អោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍ កើតឡើង គឺ​ដំបូង​ឡើយ​រូប​ខ្លួន បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-3975 រួម​ដំណើរ​ដោយ​បុរស​ទៀត​ពីក្រោយ ជិះ​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​ល្មម លុះ​មកដល់​វេលា​កើតហេតុ​ស្រាប់តែ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើក​មក​បុក​ពី ក្រោយ​ពេញទំហឹង បណ្តាលអោយ​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ចំណែក​ម៉ូតូ​បុរស​រង គ្រោះ ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក កូន​ទា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ធ្វើដំណើរ​ដោយ បុរស​ម្នាក់ ក្នុង​ទិសដៅ​ស្របគ្នា បណ្តាល​អោយ​បុរស​ជា​ម្ចាស់​ម៉ូតូ​កូន​ទា ដួល​រងរបួស​ក្រិចជើង​ខាងស្តាំ ចំណែក ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត រីឯ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង​។​

ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក​ទទួលយក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រៀងខ្លួន ៕
photo 1

photo 2

photo 3

photo 4

photo 5