ចាប់ខ្លួន​ក្រុមចោរប្លន់​៨​នាក់ ជា​បន្ដបន្ទាប់ ដកហូត​ម៉ូតូ​ស៊េរី​ទំនើប ចំនួន​៨​គ្រឿង ដែល​ប្លន់​បាន​នា​ពេល​កន្លង​ទៅ​

​ភ្នំពេញ ៖ មុខសញ្ញា​ដែល ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​និង អាវុធខ្លី​កាប់​ភ្ជង់ និង​បាញ់​ទៅលើ​ជនរងគ្រោះ រួច​ហើយ​ប្លន់ យក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិ ភាព​នា​ពេល​កន្លង​ទៅ ត្រូវ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និង​ស្នងការរង នគរបាល ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ឧត្ដម សេនី​យ៍ ជួន ណា​រិន្ទ បាន​បញ្ជា និង​រៀបចំ ផែនការ ឱ្យ​នគរបាល​ជំនាញ ព្រហ្មទណ្ឌ​ទាំង​ពីរ​សហការ ជាមួយ​នគរបាល តាម​បណ្ដា​ខណ្ឌ ធ្វើការ​ស៊ើបអង្កេត និង​បើក​ប្រតិ​បត្ដិកា​រ ស្រាវជ្រាវ​តាម​ជំនាញ​របស់​ខ្លួន បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា​ប្លន់ ប្រដាប់អាវុធ ដែល​ក្រឡុក​នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កក្រើក ឡើងវិញ នៅ​ក្នុង​រយៈ ពេល​ចុង ក្រោយនេះ បាន​៨​នាក់ និង​ដកហូត​ម៉ូតូ​ស៊េរី​ទំនើប ចំនួន​៨​គ្រឿង ដែល ប្លន់​បាន​នា​ពេល​កន្លង​ទៅ ព្រមទាំង​វត្ថុតាង មួយចំនួនទៀត ។​

តាម​ការបញ្ជាក់​របស់​មន្ដ្រីនគរបាល​ព្រហ្ម ទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ជុំវិញ​ប្រតិ​បត្ដិកា​រ​បង្ក្រាប​ក្រុម​ចោរ​ដែល មាន​អាយុ​ចាប់ពី​១៦​ទៅ​១៨​ឆ្នាំ ទាំង​៨​នាក់ ខាងលើនេះ ស្នងការរង នគរបាល​រាជធានី​ភ្នំ ពេញ លោក​ឧត្ដមសេនីយ៍ ជួន ណា​រិន្ទ បាន ថ្លែងឱ្យដឹងថា កម្លាំង​នគរបាល​របស់​លោក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​ខិតខំ​យ៉ាង ខ្លាំង​ទាំងយប់​ទាំង​ថ្ងៃ​ធ្វើការ​ស្រាវជ្រាវ ដោយ ប្រយ័ត្នប្រយ៉ែង ជាទី​បំផុត​ចាប់ខ្លួន​ជនសង្ស័យ ទាំងនេះ និង​ម៉ូតូ​ជាច្រើន​គ្រឿង ដើម្បី​យក ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ ដែល​ទទួល រង​ការ​គំរាម​និង​បាញ់​ប្លន់​នា​ពេល​កន្លង​ទៅ​។​

​ក្រោយ​ចាប់ខ្លួន និង​ដកហូត​ម៉ូតូ​រួច​មក ក្រុមចោរប្លន់ ត្រូវបាន​នគរ បាល​ការិយាល័យ ព្រហ្មទណ្ឌ កម្រិត​ធ្ងន់​រាជ ធានី​ភ្នំពេញ បង្ហាញ​មុខ​ជា សាធារណៈ​នៅ ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ មុន ពេល​បញ្ជូន សំណុំរឿង​ទៅ​កាន់​តុលាការ​ចាត់ ការ​បន្ដ​តាម​ផ្លូវច្បាប់ ។​

​លោក អេង សោភា បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ទាំង​៨​នាក់ ទី​១ ឈ្មោះ​លឹម ទី អាយុ ១៦​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ទី​២ ឈ្មោះ​កុល ធា​រិទ្ធ ហៅ​សិទ្ធ​តូច អាយុ​១៨​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២០​អិល ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក មុខរបរ​ខាង​ឌី​ហ្សា​ញ គ្រឿងអលង្កា ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ទី​៣ ឈ្មោះ​អ៊ុំ សុវណ្ណារិទ្ធ​ហៅ ពៅ អាយុ​១៨​ឆ្នាំ រស់នៅ​ផ្ទះ​ជួល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ទី​៤ ឈ្មោះ​អេង ភារុន ហៅ​ទូច អាយុ​១៧​ឆ្នាំ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌចំការមន មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ទី​៥ ឈ្មោះ​ណុំ ប្រសើ ហៅ​ស្វា អាយុ​១៦​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ទី​៦​ឈ្មោះ​ប៊ុន រិទ្ធិ អាយុ​១៨​ឆ្នាំ រស់នៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​ខាង​ឌី​ហ្សា​ញ​គ្រឿងអលង្កា ត្រូវបាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ទី​៧ ឈ្មោះ​ដោក ចាន់​តាល់ អាយុ​១៨​ឆ្នាំ រស់នៅ​ផ្ទះ​ជួល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​ចាប់ខ្លួន នៅវេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​ទី​៨ ឈ្មោះ​រិន ចំរើន ហៅ​ពី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិន ពិតប្រាកដ ។​

ក្រោយ​ការសួរនាំ ជនសង្ស័យ បាន​ឆ្លើយ​សារ ភាព​ថា នៅពេល​ធ្វើ​សកម្មភាព ប្លន់​ម្ដងៗ គឺ ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​និង​អាវុធខ្លី ដោយ​គំរាម​កាប់ និង​បាញ់​ទៅលើ​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​ស៊េរី ទំនើប​នៅ​ពេលយប់ ។​

គួរបញ្ជាក់​ថា សកម្មភាព​ប្លន់​ទាំង​៨​ករណី ដែល​ពួកគេ​បាន​ធ្វើ​នា​ពេល​កន្លងទៅ​នេះ រួម មាន​ទី​១ នៅវេលា​ម៉ោង​១ និង​៣០​នាទី​យប់ រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​មុខ​សាលារៀន អាយ​អាយ​ស៊ី ផ្លូវជាតិ​លេខ​២ ភូមិ​រកា​២ សង្កាត់​ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ឡើង​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-3136.​ទី​២ នៅវេលា​ម៉ោង​២​យប់ រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​លើ ស្ពាន ព្រះមុនីវង្ស​ថ្មី ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-9945.​ទី​៣ នៅវេលា​ម៉ោង ៣ និង​១៥​នាទី​ទាបភ្លឺ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​ផ្លូវ​លេខ​១៤៤ កែង​ផ្លូវ​ព្រះ​នរោត្ដម ភូមិ​៩ សង្កាត់ ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជន​រង គ្រោះ ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី ២០១៣ ពាក់​ស្លាក​លេខ កណ្ដាល 1Q-3121​ទី​៤ នៅវេលា​ម៉ោង​២​យប់ រំលង អាធ្រា​ត្រចូល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​មុខផ្ទះ​១៧៧ ផ្លូវ​ម៉ៅ​សេទុង ភូមិ​៥ សង្កាត់​ទួល ស្វាយព្រៃ​ទី​១ ខណ្ឌ​ចំការ មន ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-1461.​ទី​៥ នៅវេលា​ម៉ោង​៤ ទាបភ្លឺ​ថ្ងៃ ទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​ចំណុច​ផ្លូវ កែវ​ចិន្ដា ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ ម៉ាក​ស្កុប​ពី ពណ៌​ក្រហម អត់​ស្លាក​លេខ .​ទី​៦ នៅវេលា​ម៉ោង ១ និង​៤៥​នាទី​យប់ រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​មុខ​សាលារៀន មត្ដេយ្យ​ទួលគោក ផ្លូវ​លេខ​២៨៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួល គោក ដោយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង ពី​ជន រងគ្រោះ ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​២០១៥ គ្មាន​ស្លាក​លេខ .​ទី​៧​នៅវេលា​ម៉ោង​១​យប់ រំលង អាធ្រា​ត្រចូល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​មុខ​លើ​ស្ពាន ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-6525 និង​ទី​៨​នៅវេលា​ម៉ោង​១​និង​៣០​នាទី​យប់ រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតនៅ​មុខ​ផ្ទះ​លេខ​៥៥៦ ផ្លូវ​លេខ​២៤៥ ក្រុមទី​៤ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ដោយ​ប្លន់​យក​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៩ ឡើង​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-4991 ។​
photo 1

photo 2

photo 3