រថយន្ត​កាមរី​បា​ឡែន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​បែក​កង់​ខាងឆ្វេង​ទៅមុខ​លែងរួច​

ភ្នំពេញ​៖ រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​រង​ការខូច​ខាត​អស់​២​កង់​ចំណែក​រថយន្ត​បែក​កង់​ខាងឆ្វេង ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាកលវិទ្យាល័យ​វ៉ាន់ដា តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-9896 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​មុខ​សាល​វិទ្យាល័យ​វ៉ាន់ដា ស្រាប់តែ​រ៉េ​ចង្កូ​ទៅ​បុក​និង​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​រង​ការខូចខាត​អស់​២​កង់ ចំណែក​រថយន្ត​បែក​កង់​ខាងឆ្វេង ទៅមុខ​លែងរួច​។​សាក្សី​ដដែល​បាន​បន្តថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រងរបួស​នោះទេ​។​
​    ​
ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បានខ​ល​ហៅ​សមត្ថកិច្ច​ម្នាក់ ដែល​ត្រូវជា​បងប្អូន ចុះ​មក​អន្តរាគមន៍ ស្ទូច​រថយន្ត​បង្ក​ទៅ​ជុស​ជុល​ខ្លួនឯង​ដោយ​មិន​បាន​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិល័​យ​ចរាចរណ៍ជើងគោ​កឬ​ក៏​អធិការដ្ឋាន​នរ​បាល​ខណ្ឌចំការមន​នោះទេ​។
​    ​